បរទេស៖ នារីវ័យក្មេងម្នាក់ត្រូវបានពូជឆ្កែប្រភេទអាឡឺម៉ង់ មួយក្បាលត្របាក់ខាំបណ្ដាលឲ្យរងរបួសធ្ងន់រយះបបូរមាត់មកថ្ពាល់ខាងឆ្វង នឹងផ្នែកខ្លះនៃថ្ពាល់ខាងស្ដាំ រួមទាំងផ្នែកខាងលើនៃចិញ្ចើម ដែលសរុបមកដេរអស់ចំនួន៤០ថ្នេរ ក្នុងខណៈពេលដែលនាងកំពុងតែថតរូបលេងជាមួយឆ្កែនោះ។

យោងតាមប្រភពគេហទំព័រសារព័ត៌មាន Dailystar បានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ LaruSanson ​អាយុ១៧ឆ្នាំ មកពីប្រទេសអាហ្សង់ទីន។ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នាងបានបង្ហោះរូបថតជាមួយឆ្កែពូជអាឡឺម៉ង់មួយក្បាល ដែលគឺជាឆ្កែរបស់អ្នកជិតខាងនៅក្បែរផ្ទះនាង រូបថតប៉ុន្មានសន្លឹកនេះបានបង្ហាញពីសកម្មភាពដ៏គួរឲ្យស្រឡាញ់របស់នាងទៅលើឆ្កែនោះ ប៉ុន្តែក្នុងខណៈពេលដែលនាងកំពុងតែថតរូប ស្រាប់តែឆ្កែនោះហារមាត់យ៉ាងធំត្របាក់ខាំមុខនាងពេញៗតែម្ដង រហូតធ្វើឲ្យមុខនាងដាច់រយះស្ទើរគ្រប់កន្លែងប្រឡាក់ទៅដោយឈាម…។

ជាមួយគ្នានេះដែរក្រុមគ្រួសាររបស់នាងបានបញ្ចូននាងទៅមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះបន្ទាន់ ហើយក្រុមគ្រូពេទ្យបានចំនាយពេលរហូតដល់ទៅ២ម៉ោង ដើម្បីសម្អាតនឹងដេរមុខរបួសចំនួន៤០ថ្នេរ ៕

ប្រភព៖ kapook