ភ្នំពេញ៖ បន្ទាប់ពី​បង្ហាញមុខជាមួយក្រវិលកំប៉ុង ស្រាបៀរ កម្ពុជា ដែល​មាន​​រង្វាន់រថយន្តទំនើប Porsche លើ​បណ្តាញសង្គមហ្វេសប៊ុករយៈពេល​​២​ថ្ងៃចុងក្រោយនេះ ឥឡូវ ក្រុមការងារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានផ្តល់ព័ត៌មានច្បាស់ការហើយថា អ្នកឈ្នះរង្វាន់រថយន្តទំនើបទី​២​នេះ​មានឈ្មោះថា​ ពុំ ឆុង ភេទប្រុស អាយុ​៣៧​ឆ្នាំ ទី​​កន្លែង​​កំណើតនៅស្រុកមេសាង​ ខេត្តព្រៃវែង និង​​​មានទីលំនៅបច្ចុប្បន្ន​ក្នុងខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។

លោក ពុំ ឆុង មានមុខរបរជា​ឈ្មួញលក់​ដូរ​​អចលនទ្រព្យ​ និង​ជាអតិថិជនម្នាក់ ដែលតែង​គាំទ្រ​ពិសា ស្រាបៀរ​ កម្ពុជា រាល់ពេល​មានកម្មវិធីជួបជុំផ្សេងៗ។

លោក​​រៀបរាប់ដំណើរដើមទងនៃការឈ្នះរង្វាន់នេះថា៖ «ខ្ញុំបានទិញស្រាបៀរ កម្ពុជា ចំនួន៦កំប៉ុងមកហូបពេលញុំាបាយថ្ងៃត្រង់ធម្មតា ស្រាប់តែគាស់កំប៉ុងទី២​មក​ឃើញរូបឡាននេះ ទើបដឹងថា ខ្លួនឯងមានសំណាងបានរង្វាន់ឡានទំនើប Porsche ដូចការផ្សព្វផ្សាយរបស់ក្រុមហ៊ុន ស្រាបៀរ កម្ពុជា ពិតមែន»។

លោកបន្ថែមថា៖ «គ្រាន់តែគាស់ឆាច់ឃើញរូបឡាន ខ្ញុំក៏លាន់មាត់ស្រែកប្រាប់ប្រពន្ធខ្ញុំថា ឯងអើយ! ត្រូវឡានហើយ! ពេលនោះប្រពន្ធខ្ញុំគេញ៉ាកថាមិនជឿទេ ដល់តែខ្ញុំយកក្រវិលកំប៉ុងឱ្យមើល បានហ៊ោទាំងអស់គ្នាតែម្តង»។

លោកឧកញ្ញ៉ា លាង ពៅ​ អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមាន​ប្រសាសន៍ថា៖ «វាពិតជាគួរឲ្យ​ភ្ញាក់ផ្អើលណាស់សម្រាប់ខ្ញុំ ពេលដែលទទួលបានព័ត៌មាននេះពីក្រុមការងារ ព្រោះអ្នកឈ្នះរង្វាន់រថយន្តទំនើបទី២ ចៃដន្យគាស់ត្រូវចំថ្ងៃ ដែលយើងកំពុងមមាញឹកធ្វើការប្រគល់រង្វាន់រថយន្តទំនើបនេះទៅអ្នកឈ្នះដំបូងគេតែម្តង ដូច្នេះ​ហើយខ្ញុំមានតែសូមចូលរួមសាទរ ហើយយើងនឹងរៀបចំកម្មវិធីប្រគល់រថយន្ត​ឲ្យ​អ្នកឈ្នះទី២នេះ ក្នុងពេលឆាប់ៗខាងមុខនេះ»។

 

ពិសាដោយការទទួលខុសត្រូវ!