ក្រោយពីមានករណីហិង្សាសិស្សសាលា AIS វាយគ្នារហូតដល់ស្លាប់ កាលពីល្ងាចម្សិលមិញនេះ កាម៉េរ៉ាសុវត្ថិភាពដែលថតបានសកម្មភាពជាក់ស្តែង ត្រូវបានទម្លាយ ហើយត្រូវបានគេមើលឃើញជាក់ស្តែង នូវទង្វើរបស់ជនល្មើសវាយទៅលើជនរងគ្រោះ រហូតដល់ដេកដួលលើដី ហើយត្រូវបានស្លាប់ នៅពេលបញ្ជូនដល់មន្ទីរពេទ្យ សូមទស្សនាវីដេអូដូចខាងក្រោម៖

គួររំលឹកផងដែរថា យោងតាមផេករបស់ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីវេលាម៉ោង៤និង៤០នាទីល្ងាច ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ មានករណីហិង្សា សិស្សនិងសិស្សវាយគ្នា បណ្តាលឲ្យជនរងគ្រោះស្លាប់ ដោយហេតុការណ៍នេះ កើតឡើងនៅផ្លូវ៤០២ ក្រុម១១ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ចំណុចផ្លូវលេខ១៨៧ ជាប់របងសាលា AIS។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះនី លីស៊ាង ភេទប្រុស (ឃាត់ខ្លួនបាន) ជនជាតិខ្មែ​រ​ ជាសិស្សសាលាAIS អន្ដរទ្វីបអាមេរិកាំង ស្នាក់នៅផ្ទះលេខ៣A ផ្លូវ១២BT សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ។

ចំណែកជនរងគ្រោះ សំ សន្ធិវង្ស ភេទប្រុស ជនជាតិខ្មែរ ជាសិស្សសាលាអន្តរទ្វីបអាមេរិកាំងAIS ស្នាក់នៅផ្ទះលេខ៤៣០​ ផ្លវ២៤BT​ ភូមិត្នោតជ្រំ សង្កាត់បឹងទំពន់ ខណ្ឌមានជយ័។​

យោងតាមដំណើររឿងបានឲ្យដឹងថា មុនកេីតវេលាម៉ោងខាងលើ​ ជនរងគ្រោះរួមជាមួយមិត្តភក្រ្ដ័​ បានជិះម៉ូតូចេញពីសាលាអន្ដរទ្វីបអាមេរិចកាំង​ ទៅជួបជាមួយជនសង្ស័យនៅផ្លូវ៤០២​ សង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង​ ដោយបានណាត់គ្នាវ៉ៃគ្នាជាមួយជនសង្ស័យ​ (មានទំនាស់នឹងគ្នារឿងហៅអា​) បន្ទាប់ពីជួបគ្នា ជាជនសង្ស័យក៏បានវាយគ្នាតែម្ដង​។

ក្រោយពីវាយគ្នាបានមួយសន្ទុះ ជនរងគ្រោះត្រូវបានជនសង្ស័យវាយដួលនៅនិងដី ក្រោយពីឃើញដៃគូទំនាស់ដេកដួលហើយ ជនសង្ស័យឃើញហេតុការណ៍មិនស្រួល ក៏បានជិះម៉ូតូម៉ាកToday គេចខ្លួនតែម្ដង​ បន្ទាប់មក ជនរងគ្រោះត្រូវបានមិត្តភក្តិ បញ្ជូនទៅមន្ទីរពេទ្យមិត្តភាព​ ខ្មែរ-សូវៀត​ ប៉ុន្ដែត្រូវបានគ្រូពេទ្យប្រាប់ថាបានស្លាប់បាត់ហេីយ៕