បរទេស៖​ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ មានករណីមួយបានកើតឡើងនៅប្រទេសថៃ ស្រ្ដីម្នាក់ទើបតែទិញខ្សែបញ្ចូលថ្មទូរស័ព្ទថ្មីមួយ ខណៈពេលកំពុងតែដេកស្រាប់តែមានអារម្មណ៏ដូចជាក្ដៅ ហើយមានអ្វីឆេះធំក្លិនស្ងៀមៗ ស្រាប់តែក្រលេកទៅមើលខ្សែឆ្នាំងសាកនោះ គឺវាកំពុងតែឆេះដែលប៉ិះនឹងឆេះបន្ទប់ សំណាងហើយដែលបានដឹងខ្លួន ពន្លត់ភ្លើងទាន់ពេល។

យោងតាមប្រភពព័ត៌មានរបស់គណនីហ្វេសប៊ុកឈ្មោះ Jane Budsayamat​ បានបង្ហោះរូបភាពចំនួន២សន្លឹក ដោយបានសរសេររៀបរាប់ថា “ប៉ិះក្លាយជាសាច់អាំងស្រស់ៗនៅលើគ្រែ។ នៅម៉ោង៥ ព្រឹកនេះ សូមសន្យាថានឹងមិនសាកថ្មទូរស័ព្ទទុកចោលពេលកំពុងដេកម្តងទៀតទេ។ អរគុណខ្លួនឯងដែលភ្ញាក់ពីគេងទាន់ពេលព្រោះខ្ញុំមានអារម្មណ៍ក្តៅក្រហាយដូចជាមានអ្វីមកឆេះ។ បើមិនចាប់អារម្មណ៍ ហើយដេកបន្តទៀតប្រហែលជា​ RIP ហើយ  មិត្តភក្ដិរួមបន្ទប់បានស្រែកថាភ្លើងបានឆាបឆេះបន្ទប់ហើយបន្ទាប់មកលោតចេញពីគ្រែជាន់ទី ២  ហើយជួយគ្នាទៅវិញទៅមកដើម្បីពន្លត់ភ្លើង កុំឱ្យឆេះគំនរក្រណាត់ពូកដែលដាក់នៅជាប់នឹងវា។ វាពិតជារឿងដ៍គួរឲ្យខ្លាចខ្លាំងណាស់ដែលក្នុងជីវិតមិនដែលបានជួបសូម្បីម្ដង ឥឡូវបានជួបហើយ។

ចំពោះរូបភាពត្រូវបានគេស៊ែរជាច្រើន ក៏ដូចជាក្រើនរំលឹកចំពោះអ្នកដែលតែងតែសាកថ្មទូរស័ព្ទនៅក្បែរខ្លួនពេលកំពុងតែគេង ចូលបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នាចៀសវាងជួបហេតុការណ៏ដូចខាងលើ ៕

https://1.bp.blogspot.com/-SaeULQJmywA/XiF7IKposUI/AAAAAAAAKug/tc1c10rc3bUK_-8SzKsTOMjalODgnuZUwCLcBGAsYHQ/s1600/Capture.JPG