បរទេស៖ ហាងកាហ្វេអាម៉ាហ្សូន(Cafe Amazon) ជាហាងកាហ្វេដែលមានដើមកំណើតនៅប្រទេសថៃ ហើយបានល្បីសុះសាយរហូតដល់មានការចែកចាយជាច្រើនសាខាក្នុងប្រទេសកម្ពុជាដែលត្រូវបានគេស្គាល់ថាជាហាងកាហ្វេដ៏ពេញនិយមបំផុត។

ចំណែកនៅហាងកាហ្វេអាម៉ាហ្សូន ក៏ដូចជាហាងកាហ្វេផ្សេងៗទៀតគេរមែងតែងតែជ្រើសរើសបុគ្គលិកណាដែលមានអាយុក្រោម២៥ឆ្នាំ ហើយមានរូបសម្បត្តិសមរម្យទៀតផង​ ដើម្យីយកមកបម្រើការងារក្នុងហាង។

ប៉ុន្តែថ្មីៗនេះ នៅសាខា​កាហ្វេ​អាម៉ាហ្សូន​ថ្មី​មួយ​នៅ​ឯ​ប្រទេស​ថៃ​ ដែល​ទើប​តែ​បើក​សម្ភោធ គេ​ប្រទះ​ឃើញ​បាន​បង្កើត​នៅ​ទស្សនីយភាពដ៏​ប្លែក​ភ្នែក ដែល​នៅ​ពេល​ដែល​អ្នក​ដើរ​ចូល​ទៅ​គឺ​នឹង​ឃើញ​មាន​តែ​មនុស្ស​មាន​វ័យ​ចំណាស់​ជា​លោក​តា​លោក​យាយ​ប៉ុណ្ណោះ​ដែល​ជា​អ្នក​បម្រើ​សេវាកម្ម។

យោងតាមព័ត៌មាន​ពី​ទំព័រ​ផ្លូវការ​របស់ Cafe Amazon​ បាន​សង្កត់​ធ្ងន់​ថា​នេះ​ជា​ការ​ផ្តល់​ឱកាស​សម្រាប់​ជន​ចាស់​ជរា​ដែល​ត្រូវ​ការ​ការងារ​ធ្វើ ណា​មួយ​ការងារ​នេះ​ក៏​មិន​ជា​តម្រូវ​ប្រើប្រាស់​កម្លាំង​ខ្លាំង​អ្វី​នោះ​ដែរ។ ពាក្យ​ចាក់​ដោត​មួយ​ម៉ាត់​ដែល​គេ​និយាយ​ថា៖ “Barista ​ចាស់​តែ​វ័យ ប៉ុន្តែ​បេះដូង​គឺ​នៅ​តែ​ត្រជាក់​ជានិច្ច”៕