ភ្នំពេញ៖​ ក្រោយពីមានការចែកចាយជាបន្តបន្ទាប់នូវវីដេអូឃ្លីបមួយ ដែលបង្ហាញពីសកម្មភាពសិស្សសាលាមួយក្រុម ព្រួតគ្នាទាត់ធាក់សិស្សស្រីម្នាក់ និងជេរប្រទេចដូចសត្វធាតុ សមត្ថកិច្ចបានស្រាវជ្រាវឃើញថា សកម្មភាពហិង្សានោះកើតឡើងនៅវិទ្យាល័យផ្សារដើមថ្កូវ ក្នុងខណ្ឌចំការមន។

https://1.bp.blogspot.com/-SrZ7l2kUPXc/XiBZeejTMdI/AAAAAAAAKrE/Sere-0761HMK7DarDBNbMQXPldk2XEMhgCLcBGAsYHQ/s1600/8.JPGយោងតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ពេលនេះសមត្ថកិច្ចបានកំពុងចាត់វិធានការករណីនេះហើយ ដោយម្ដាយក្មេងស្រីជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង បើតាមសមត្ថកិច្ចបញ្ជាក់ថា សកម្មភាពទាត់ធាក់ក្មេងស្រីម្នាក់នោះ កើតឡើងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ។

អធិការនគរបាលខណ្ឌចំការមន លោកយិន សាន បានប្រាប់ថា ទាំងជនរងគ្រោះ និងជនដៃដល់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាន ដើម្បីធ្វើការដោះស្រាយ និងចាត់វិធានការតាមច្បាប់។

គួរជម្រាបថា អ្នកប្រើប្រាស់បណ្តាញសង្គម Facebook នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ បានចែកចាយខ្លីបវីដេអូមួយ ដែលសិស្សសាលាមួយក្រុម ព្រួតគ្នាទាត់ធាក់ និងជេរប្រទេចសិស្សស្រីម្នាក់ ប្រៀបដូចជាសត្វធាតុ ៕

https://1.bp.blogspot.com/-__AADWYr0tA/XiBZdTT3lAI/AAAAAAAAKq4/jovgC8q-tzcc-OZmDApp3LjMBWbgfI3RACLcBGAsYHQ/s1600/3.JPG

សូមប្រិយមិត្តអញ្ជើញទស្សនា វីដេអូម្ដាយក្មេងស្រីរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅទីស្នាក់ការប៉ុស្ដិ៍ផ្សារដើមថ្កូវ៖

ខ្លាំងជាងអ្នកមេសាងទៀត!​ ក្មេងស្រីទំនេីងប្រចាំវិទ្យាល័យ ផ្សារដើមថ្កូវ​មែន? បានជាសាហាវ​ចឹង​ គ្នាមួយក្រុមទាត់ធាក់គ្នាតែឯង​ មានរឿងអីហេតុអ្វីមិននិយាយតាមសម្រួល? អីលូវ​ ម្ដាយក្មេងរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍ហេីយ

Posted by បង ម៉េង អ្នកសារព័ត៌មាន on Thursday, 16 January 2020