ភ្នំពេញ៖ មុននេះបន្តិចមានការភ្ញាក់ផ្អើលមួយ ដោយអ្នកនាង ឡោម លក្ខិណា បានបង្ហោះសារក្រៀមក្រំមួយតាមបណ្តាញសង្គមរបស់នាង មានខ្លឹមសារថា៖ «យើងខ្ញុំជាក្រុមគ្រួសារនៃសព លោក PISETH PA ដែលបានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០ ដោយគ្រោះថា្នក់ចារាចរ។

សូមជំរាបជូនដំណឹងដល់ញាតិមិត្តជិតឆ្ងាយនៃសព ដែលយើងខ្ញុំមិនបានទៅអញ្ជើញដោយផ្ទាល់ឲ្យបានជ្រាបថា យើងខ្ញុំរៀបចំពិធីបុណ្យសព ឋិតនៅវត្តក្រាំងធ្នុង អាស្រ័យហេតុនេះ សូមគោរពអញ្ជើញញាតិមិត្តជិតឆ្ងាយមេត្តាចូលរួមដោយមេត្រីភាព។ សូមបងទៅកាន់ទីស្ងប់សុខ រឿងកូនបងកុំបារម្ភអូននឹងមើលថែកូនឲ្យល្អ បងដាច់ចិត្តណាស់ហ៊ានទៅចោលអូនគ្មានផ្តាំផ្ញើអីអូនមួយម៉ាត់»។


ពិធីបុណ្យសព្វស្វាមីរបស់ ឡោម លក្ខិណា ធ្វើនៅទីតាំងវត្តក្រាំងធ្នុង ជិតបុរីឈូកវ៉ា៣។ ជាមួយនឹងព័ត៌មាននេះ មហាជន និងអ្នកសិល្បៈសម្តែងនៅការសោកស្តាយយ៉ាងខ្លាំង ដែលតារាស្រីរូបនេះបានបាត់បង់ស្វាមីបណ្តូរចិត្តយ៉ាងលឿនបែបនេះ និងចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារនៃសពផងដែរ៕


តារាចម្រៀងស្រីរូបស្រស់ អ្នកនាង ឡោម លក្ខិណា និងស្វាមីបណ្តូរចិត្ត គឺលោក ប៉ា ពិសិដ្ឋ ទទួលបានកូនប្រុសដ៏គួរឲ្យស្រឡាញ់ម្នាក់ទើបតែមានវ័យ១០៩ ថ្ងៃប៉ុណ្ណោះ មិនគួរណា នាងបានក្លាយជាស្ត្រីមេម៉ាយ ហើយកូនកំព្រាឪពុក ដោយសារគ្រោះថ្នាក់ចរាចរណ៍បែបនេះសោះ ។
Kbn សូមចូលរួមរំលែកទុក្ខដ៍ក្រៀមក្រំនេះ៕