ភ្នំពេញ៖ កម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌ សហការជាមួយកម្លាំងនិងប៉ុស្តិ៍ទួលសង្កែ១ ចេញល្បាតក្នុងភូមិសាស្រ្ត ក៏ប្រទះឃើញជនសង្ស័យមានឧបករណ៍សំរាប់កាច់សោរកម៉ូតូក្នុងហោប៉ាវអាវជនសង្ស័យ គ៍ឃាត់ខ្លួន ពីករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ។

ការឃាត់ខ្លួននេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ ត្រង់ចំណុចក្រុម១៤ ស្ថិតភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឋឬស្សីកែវ ។
ជនសង្ស័យឈ្មោះ ឡឹក ចាន់សារ ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ក្នុងភូមិសង្កាត់ខាងលើ (មានសារធាតុញៀន)។

សម្ភារ:ដកហូតបាន៖ ដែកកែច្នៃសំប៉ែតចុងស្រួចចំនួន១ កូនសោរលេខ៨ចំនួយ១ កូនសោរម៉ូតូចំនួន២។
មុនពេលឃាត់ខ្លួន កម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌ សហការជាមួយកម្លាំងនិងប៉ុស្តិ៍ទួលសង្កែ១ ចេញល្បាតក្នុងភូមិសាស្រ្ត ក៏ប្រទះឃើញជនសង្ស័យម្នាក់ ក៍បានសុំធ្វើការត្រួតពិនិត្យ ស្រាប់តែរកឃើញឧបករណ៍សំរាប់កាច់សោរកម៉ូតូក្នុងហោប៉ាវអាវ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួននាំមកប៉ុស្តិ៍នគរបាលទួលសង្កែទី១ ដើម្បីចាត់ការនីតិវិធី៕