យោងតាមការប្រភព័ត៌មានបញ្ជាក់របស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថាបច្ចុប្បន្នភាព​ ជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាវីរុសថ្មី គិតត្រឹមថ្ងៃទី១៦​ ខែ​មករា​ ឆ្នាំ​២០២០ សរុបចំនួនករណី​ ៤៣​ (ប្រទេសចិន​ ៤១​ ប្រទេសថៃ​ ១​ ប្រទេសជប៉ុន​ ១​ (ទេីបរកឃេីញ​ ១៦​ មករា)​ ក្នុងនោះស្លាប់ម្នាក់នៅចិន ប្រទេសកម្ពុជាពុំទាន់រកឃេីញទេ។​ ជំងឺនេះភាគច្រេីនរកឃេីញចំលងចេញពីទីផ្សារលក់គ្រឿងសមុទ្រ​ ក្នុងទីក្រុងវូហាន​ (ផ្សារនេះត្រូវបានបិទនិងសំអាតនៅថ្ងៃទី​១​ ខែមករា​ ឆ្នាំ២០២០ មកម្លេះ) ប្រភេទមេរោគ​ កូរ៉ូណាវីរុស​ថ្មី​ រកឃេីញដំបូងនៅថ្ងៃទី​ ៧​ មករា​ ២០២០ គ្មានរកឃេីញឆ្លងមនុស្សទៅមនុស្សទេ​ ភាគច្រេីនចំលងមកពីសត្វ គ្មានគ្រូពេទ្យថែទាំអ្នកជំងឺឆ្លងជំងឺទេ។

ជំងឺរលាកផ្លូវដង្ហេីមបណ្តាលមកពីមេរោគថ្មី​ នៅក្រុងវូហាន​ ខេត្តហ៊ូបុី​ ប្រទេសចិន​ :​
-​ មេរោគបង្ក​ឡេីងដោយ​ កូរ៉ូណាវីរុស​ ប្រភេទថ្មី​ (កូរ៉ូណាវិរុសចាស់រួមមាន​ :​ ១.កូរ៉ូណាវីរុស​បង្កជំងឺ​ សារស៏​ ក្នុងឆ្នាំ២០០៣​:​ ឆ្លងពីសត្វសំប៉ូចប្រផេះ) ២.​ កូរ៉ូណាវីរុស​បង្កជំងឺ​ MERS នៅមជ្ឈឹមូព៌ា​ នៅក្នុងឆ្នាំ​ ២០០៨:​ ឆ្លងពីសត្វអូដ៏)
-​ ចំលងមកពីសត្វ​ តែមិនទាន់ដឹងប្រភពច្បាស់លាស់ពីសត្វអ្វី​
​-​ មិនទាន់មានភស្តុតាងបញ្ជាក់ថាឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនៅឡេីយ​
-​ ជំងឺនេះរកឃេីញឆ្លងប្រភពតែពីទីក្រុង​ វូហាន​ ខេត្តហ៊ូបុី​ ក្នុងប្រទេសចិនតែប៉ុណ្ណោះ
-​ ពុំទាន់រកឃេីញករណីជំងឺនេះនៅប្រទេសកម្ពុជានៅឡេីយទេ
-​ រោគសញ្ញាជំងឺរួមមាន​ គ្រុនក្តៅលេីសពី​ ៣៨អង្សាសេ​ ក្អក​ ករណីធ្ងន់ធ្ងរមានហត់ឬពិបាកដកដង្ហេីម
-​ ចាត់ទុកករណីសង្ស័យ​:​ រាល់អ្នកដំណេីរមានរោគសញ្ញាគ្រុនក្តៅឬមានប្រវត្តិគ្រុនក្តៅ​ ក្អក​ ហត់ឬពិបាកដកដង្ហេីម​ និងមានប្រវត្តិមកពីទីក្រុងខាងលេី​ក្នងកំឡុងពេល១៤ថ្ងៃ​ សូមរកការព្យាបាលនៅមន្ទីរពេទ្យជិតបំផុត​ និងប្រាបគ្រូពេទ្យអំពីប្រវត្តន៏នៃការធ្វេីដំណេីរផង​។

+ការពារជំងឺ:
-​ កុំប៉ះពាល់សត្វរស់​ កុំទៅកន្លែងផ្ទុះជំងឺ​ និងទីផ្សារ​ នៅក្នងទីក្រុងខាងលេី
-​ ឧស្សាហ៏លាងដៃជាមួយសាប៊ូនិងទឹក​ ឬជាមួយហ្សែល
-​ កុំប៉ះពាល់អ្នកជំងឺ​ ឬមន្ទីរពេទ្យមានអ្នកជំងឺខាងលេី
-​ ហូបសាច់​ និងពងសត្វដែលចំអិនឆ្អិនល្អ
-​ ពេលក្អក​ ឬកណ្តាស​ ត្រូវក្រដាសឬកន្សែងខ្ទប់មុខ
-​ រាយការណ៏ទៅលេខ​ ១១៥​ បេីចង់ដឹងពត៌មានបន្ថែមឬរាយ។

+ការណ៏ករណីសង្ស័យ
វិធានការណ៏ក្រសួងសុខាភិបាល:
-​ តាមដាន​ និងឃ្លាំមេីលអ្នកដំណេីរដោយប្រេីម៉ាស៊ីនស្ទង់កុំដៅជាពិសេសអ្នកដំណេីរមកពីទីក្រុងខាងលេី
-​ មានមន្ទីរពិសោធន៏ជាតិត្រៀមជាស្រេចដេីម្បីរកអត្តសញ្ញាណមេរោគថ្មី
-​ ក្រុមជំនាញសុខាភិបាលជាង២០០០​ នាក់ដែលបានបណ្តុះបណ្តាលរួចជាស្រេចក្នុងការតាមដាននិងឆ្លេីយតបជំងឺកេីតឡេីងថ្មីៗ​ ត្រៀមលក្ខណ:ឆ្លេីយតប​បេីកេីតមានជាយថាហេតុ ៕

ប្រភព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង