ភ្នំពេញ៖ តាតារាកំប្លែង នាយគ្រឿន និងតារាសម្តែងស្រីស្រស់សោភា ឈិន សៀវម៉ី និងតារាកំប្លែង បានជួបគ្នាលើកដំបូងក្នុងភាពយន្តបែបកំប្លែង រឿង «កំពូលអ្នកស៊ើបអង្កេតបែកស្លុយ»។
រឿង «កំពូលអ្នកស៊ើបអង្កេតបែកស្លុយ» នាយ គ្រឿន សម្ដែងជាតួឯកប្រុស និងជាអ្នកស៊ើបអង្កេតបែបកំប្លែង។” alt=”” />
តារាកំប្លែង នាយ គ្រឿន ប្រាប់ថា រឿងនេះលោកមានឈុតស្នេហាល្អូកល្អិនជាមួយតួស្រី ឈិន សៀវម៉ី ដ៏ស្រស់ស្អាត ច្រើនជាងរឿងកន្លងទៅ ហើយឈុតស្នេហានេះ ក៏ពិបាកណាស់ដែរ ពោលគឺត្រង់ការសម្ដែងឲ្យចូលតួ ឲ្យវាស្និទ្ធ គឺលោកិហាក់មិនទាន់ល្អគ្រប់គ្រាន់ ព្រោះតែខ្លាចតួស្រីយល់ផ្សេងមកលើលោក។
ជាមួយគ្នានេះ លោកក៍មានការលំបាកច្រើន ព្រោះក្រៅពីកាយវិការ ត្រូវរកពាក្យពេចន៍មកនិយាយឲ្យគេសើចដោយខ្លួនឯង។
ចំណែកតារាស្រីសាច់ខ្ចី ឈិន សៀវម៉ី វិញ បានលើកឡើងថាទោះបីជួបគ្នាលើកដំបូងមែន ប៉ុន្តែមិនមានបញ្ហាក្នុងការសម្តែងឡើយ។ នាងថា កាន់តែប្លែកទៀត ក្រោយពីនាងបានសម្តែងក្នុងភាពយន្តកំប្លែងមួយនេះ ដែលជាភាពយន្តខ្នាតធំលើកដំបូង។
លោក លី វ៉េត ចាងហ្វាងផលិតកម្មវីស៊ីន បញ្ជាក់ថា រឿង «កំពូលអ្នកស៊ើបអង្កេតបែកស្លុយ»នេះ ជាវណ្ណកម្មទី២របស់ផលិតកម្មលោក បន្ទាប់ពីរឿង «ទេសចរណ៍ឋាននរក» ។ រឿង «កំពូលអ្នកស៊ើបអង្កេតបែកស្លុយ»នេះ ត្រូវបានថតយ៉ាងសម្រិតសម្រាំងអស់រយៈពេលប្រមាណកន្លះឆ្នាំ នឹងត្រូវចាក់បញ្ចាំងជាផ្លូវការនៅគ្រប់រោងភាពយន្ត ចាប់ពីថ្ងៃទី១៦ ខែមករានេះតទៅ៕