ខេត្តមណ្ឌលគិរី ៖ ទីស្នាក់ការសហគមន៍តំបន់ការពារធម្មជាតិ អបួនលើ នៃដែនជម្រកសត្វព្រៃស្រែពក រៀបចំសសរ ផ្ទោងផ្លានរួចជាស្រេច បម្រុងនឹងលើកទៅហើយ ត្រូវជនកំហូចមិនស្គាល់មុខលួចចាក់សាំងដុតបំផ្លាញ បណ្ដាលឲ្យឆាបឆេះខូចខាតអស់មួយចំនួន កាលពីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ។

ទីស្នាក់ការសហគមន៍តំបន់ការពារធម្មជាតិអបួនលើ ដែលត្រូវជនកំហូចមិនស្គាល់មុខលួចចាក់សាំងដុតបំផ្លាញនោះ ស្ថិតក្នុងឃុំអរបួន ស្រុកកោះញ៉ែក បានរួមចំណែកយ៉ាងសកម្មជាមួយនឹងមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិនៅតំបន់នោះ ។

ក្រោយពេលកើតហេតុ មន្រ្តីដែនជម្រកសត្វព្រៃស្រែពក, ប្រជាសហគមន៍តំបន់ការពារធម្មជាតិ និងមន្រ្តីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានសោកស្ដាយនូវទង្វើបំផ្លិចបំផ្លាញ ដោយការចាក់សាំងដុតកម្ទេច ទីស្នាក់ការសហគមន៍តំបន់ការពារធម្មជាតិអបួនលើនេះ និងសំណូមពរឲ្យសមត្ថកិច្ច ជួយស្រាវជ្រាវរកជនខិលខូចលួចចាក់សាំងដុតបំផ្លាញទីស្នាក់ការនោះ យកមកផ្ដន្ទាទោសតាមច្បាប់៕