រាជធានីភ្នំពេញ: នាព្រឹកថ្ងៃព្រហស្បតិ៍ ៧ រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះមាននាវាទេសចរណ៍ COSTA FORTUNA សញ្ជាតិ ITALY មាន បណ្តោយ ២៧៣ ម៉ែត្រ និង ទទឹង ៣៥ ម៉ែត្រ ជំរៅទឹក ៨ ម៉ែត្រ ដែលមានអ្នកដំណើរចំនួន ២៦៦២ នាក់នាវិក ចំនួន ៩៨០ នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង ៧:០០ និង ចាកចេញនៅ ១៦:០០ ។ នេះបើយោងតាមសំណេរលើហ្វេសប៊ុក កំពង់ផែស្វយ័តក្រុងព្រះសីហនុ៕