ភ្នំពេញ៖ ជាអាណាព្យាបាល អ្នកណាៗក៏ស្រលាញ់ និង បារម្ភពីកូនដែរ ជាពិសេសពេលកូនឈឺតែម្តង មិនថាជាអ្នកមានធូរធារ ឬ មិនសូវមានលទ្ធភាពនោះទេ។

ដូចគ្នានេះដែរ លោក ម៉ម សុផាន់ណា ពលរដ្ឋម្នាក់រស់នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានមុខរបរ ជាអ្នកបើកឡានបែន ដែលកំពុងតែរងសម្ពាធបារម្ភពីកូនដែលកំពុងតែឈឺរលាកពោះវៀនធ្ងន់ធ្ងរបានរៀបរាប់ថា៖  « ពេលដែលគ្រូពេទ្យប្រាប់ថាកូនខ្ញុំឈឺរលាកពោះវៀនហើយ ខ្ញុំធ្លាក់ថ្លើមក្តុក តែម្តង ដោយបារម្ភនិងអាណិតកូនព្រោះមានកូនតែមួយផង ហើយត្រូវមកតទល់ជាមួយជម្ងឺធ្ងន់ធ្ងរអញ្ចឹងទៀត ហើយក្តីបារម្ភមួយទៀតនោះគឺឈឺចំពេលដែលខ្ញុំមិនមានសល់ប្រាក់សន្សំអ្វីសោះដើម្បីបង់ថ្លៃសេវាព្យបាល និង ថ្នាំសង្កូវ»។

លោកបន្តទៀតថា៖ « កូនឈឺផង និង ស្ទើរលទ្ធភាពបង់ថ្លៃពេទ្យផង វាដូចជាតានតឹងផ្លូរអារម្មណ៍បន្តិចសម្រាប់ខ្ញុំ ហើយក៏នឹកឃើញថាចង់ដាក់ស្រាបៀរ១កំប៉ុង ដើម្បីកាត់សាញ តែមិនទៅដឹងអី វាពិតជាកាត់សាញមួយទំហឹងមែន ហើយជួយដោះស្រាយកង្វល់ថ្លៃចំណាយការ ព្យាបាលមួយចំណែកធំទៀត ដោយសារតែគាស់ក្រវិលកំប៉ុងមក ស្រាប់តែឃើញលេខ ៥០លានរៀល លើក្រវិលកំប៉ុងស្រាបៀរកម្ពុជា ខ្ញុំពិតជាធូរចិត្តច្រើនមែន។”

លោកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុនផលិតស្រាបៀរកម្ពុជាបានសម្តែងក្តីសាទរ និង ជូនពរលោក សុផាន់ណា យ៉ាងដូច្នេះថា៖ «ខ្ញុំសូមអបអរសាទរដល់លោក សុផាន់ណា ដែលបាន ឈ្នះរង្វាន់ទឹកប្រាក់សុទ្ធ ៥០លានរៀល កាលពីថ្ងៃទី ៣០ ធ្នូ កន្លងទៅពីស្រាបៀរកម្ពុជា ហើយ សង្ឃឹមថាទឹកប្រាក់នេះនឹងអាចចូលរួមចំណែកជួយគាត់បានច្រើនជាពិសេសរឿងកូនគាត់ឈឺ តែម្តង  ព្រោះទឹកចិត្តជាអាណាព្យាបាលប្រាកដជាពិបាកណាស់ពេលជួបស្ថានភាពបែបនេះ»។

ពិសាដោយការទទួលខុសត្រូវ!