ភ្នំពេញ៖ ក្រុមហ៊ុនមិត្តហ្វូនបានរៀបចំសម្ពោធដាក់ឱ្យដំណើរការកម្មវិធីថែរក្សាអតិថិជនដ៏ធំបំផុតដែលមិនធ្លាប់មានដែលមានឈ្មោះថា Metfone + (មិត្តហ្វូន ផ្លឹស) វាត្រូវបានគេជឿជាក់ថាមិត្តហ្វូនអាចបម្រើអតិថិជនគ្រប់រូបដោយផ្តល់ឱ្យពួកគេនូវអត្ថប្រយោជន៍ដ៏សមស្របកាលពីថ្ងៃទី១៥មករា២០២០នេះ។
Metfone+ (មិត្តហ្វូន ផ្លឹស) ជាមួយនឹងពាក្យស្លោក “ប្រើច្រើន បានច្រើន!” អនុវត្តបានសម្រាប់អតិថិជនទូរស័ព្ទចល័តទាំងអស់!អតិថិជនសកម្ម និងបន្តប្រើប្រាស់សេវាកម្មនានារបស់មិត្តហ្វូន នោះនឹងក្លាយជាម្ចាស់កាដូជាច្រើនសន្ធឹកសន្ធាប់ពីមិត្តហ្វូន ក៏ដូចជាដៃគូជាង ២០០ កន្លែងនៅទូទាំងប្រទេសរួមមាន វិស័យអប់រំ ការទិញទំនិញ អាហារ និងភេសជ្ជៈ សណ្ឋាគារ។

អតិថិជនគ្រប់រូបនឹងទទួលបានកម្រិតរបស់ Metfone+ រួមមាន លំដាប់ Member ឬ Silver ឬ Gold ឬ Diamond អាស្រ័យលើការប្រើប្រាស់របស់ពួកគេដែលមានសុពលភាពរយៈពេល ១២ ខែគិតចាប់ពីរយៈពេលដែលបានកំណត់។ ការប្រើប្រាស់កាន់តែច្រើនលោកអ្នកនឹងទទួលបានសេវាកម្មកាន់តែងាយស្រួលបំផុត។ នៅពេលអតិថិជនប្រើប្រាស់បណ្តាញមិត្តហ្វូន មានន័យថាពួកគេបានចូលរួមដោយស្វ័យប្រវត្តជាមួយកម្មវិធី Metfone+។

មិត្តហ្វូនប្រើប្រាស់វិធីស្វ័យប្រវត្តិក្នុងការត្រួតពិនិត្យ និងបែងចែកកម្រិតរបស់អតិថិជនទាំងអស់បន្ទាប់ពីការបញ្ចូលទឹកប្រាក់ឬការចំណាយនានា ហើយយើងនឹងធ្វើការចាត់ថ្នាក់ទៅតាមពិន្ទុដែលបានពីការចំណាយរបស់ពួកគេ។
អតិថិជននឹងទទួលបានកាដូពិន្ទុ (ពិន្ទុដើម្បីទុកប្តូរជាមួយសេវាកម្មឬការផ្តល់ជូនពិសេសពីកម្មវិធី Metfone+) រាល់ពេលដែលអតិថិជនអនុវត្តដូចជា៖
– បញ្ចូលទឹកប្រាក់ទៅកាន់លេខទូរស័ព្ទ
– ប្រើប្រាស់លេខមិត្តហ្វូនរបស់អ្នកឲ្យបានសកម្ម
– ពិន្ទុបន្ថែមនឹងទទួលបានសំរាប់ឱកាសពិសេសណាមួយ

ថ្លែងទៅកាន់អង្គពិធីទាំងមូលលោក ហ្វុង វ៉ាន់គឿង – អគ្គនាយកក្រុមហ៊ុនមិត្តហ្វូនបានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះអតិថិជនមិត្តហ្វូនទាំងអស់ដែលជឿទុកចិត្តនិងសហការជាមួយមិត្តហ្វូន តាំងពីពេលបើកអាជីវកម្មមកម្ល៉េះ។ លោកក៏បានសង្កត់ធ្ងន់ផងដែរថាមិត្តហ្វូនបានបង្កើតបដិវត្តនៃការយកចិត្តទុកដាក់ទៅដល់អតិថិជននៅកម្ពុជា។ ការដាក់អោយប្រើប្រាស់ Metfone+ គឺធ្វើទៅតាមនិន្នាការនៃការបំលាស់ប្តូរប្រព័ន្ធឌីជីថលដែលមិត្តហ្វូនតែងតែអនុវត្តន៍តាមគោលបំណងនៃទស្សនៈ “ កសាងយុគសម័យឌីជីថល” ។
មិត្តហ្វូនបានចាប់ផ្តើមដំណើរការសេវាកម្មរបស់ខ្លួនជាផ្លូវការតាំងពីឆ្នាំ 2009 និងបានជំរុញការវិវឌ្ឍន៍នៃវិស័យទូរគមនាគមន៍នៅកម្ពុជាទាក់ទងនឹងទិន្នន័យអតិថិជន រួមទាំងដំណោះស្រាយសេវា B2B និង B2G ។ ចាប់តាំងពីពេលចាប់ផ្តើមអាជីវកម្ម ក្រុមហ៊ុនមិត្តហ្វូនជឿជាក់យ៉ាងមុតមាំថាអតិថិជនមានច្រើនប្រភេទ និងមានតំរូវការផ្សេងៗគ្នាជាពិសេសនៅសម័យឌីជីថល សព្វថ្ងៃការប្រាស្រ័យទាក់ទងរបស់ប្រជាជនមិនត្រឹមគ្រាន់តែ ការតេទូរស័ព្ទរឺការផ្ញើសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជម្រុញអោយជីវិតកាន់តែរីករាយនឹងការធ្វើធុរកិច្ចផងដែរ។ ដូច្នេះហើយទើបមិត្តហ្វូនតែងតែខិតខំ ជាមួយវិធីសាស្រ្តច្នៃប្រឌិតបំផុតដើម្បីផ្តល់សេវាកម្មផ្ទាល់ខ្លួនសម្រាប់តភ្ជាប់ជាមួយប្រជាជនមិនថាពេលណា កន្លែងណាឬអ្នកជានរណា ជាមួយនឹងសេវាកម្មនិងផលិតផលចម្រុះជាច្រើនរួមមាន៖ សេវាទូរស័ព្ទចល័ត អ៊ិនធឺណិត សេវាកម្មមាតិកា សេវាកម្ម Leased-line ePayment សេវាហេដ្ឋារចនាសម្ព័ន្ធ និងដំណោះស្រាយអាយធី -ល-។

លើសពីនេះក្រុមហ៊ុនមិត្តហ្វូនទទួលស្គាល់បេសកកម្មរបស់ខ្លួនជាអ្នក “កសាងយុគសម័យឌីជីថល” ដើម្បីនាំមកនូវជីវិតដ៏ជឿនលឿនជូនអតិថិជនគ្រប់រូបនៅក្នុងប្រទេសកម្ពុជា។ ស្របនឹងនិន្នាការនេះផងដែរ Metfone+ ដែលជាកម្មវិធីថែរក្សាអតិថិជនដ៏ធំបំផុតរបស់មិត្តហ្វូនបានចាប់កំណើតឡើងដើម្បីបើកយុគសម័យថ្មីមួយក្នុងការបម្រើជូនអតិថិជនយើងទាំងអស់។

នៅក្នុងឱកាសនៃការបើកដំណើរការកម្មវិធី Metfone + នេះក្រុមហ៊ុនមិត្តហ្វូនបានផ្តល់នូវការផ្សព្វផ្សាយដ៏ទាក់ទាញដើម្បីទទួលបានរង្វាន់ទ្វេរដងនិងពិន្ទុឥតគិតថ្លៃនៅពេលអតិថិជនប្តូរកាដូ នៅក្នុងកម្មវិធី Metfone+ ក្នុងខែដំបូងនៃការដាក់ឲ្យដំណើរការនេះ។ សម្រាប់ព័ត៌មានបន្ថែមអំពី Metfone+ អតិថិជនអាចទាញយកកម្មវិធី MyMetfone នៅក្នុង Goolgle Play ឬ App Store រួចចុច *1818 # ដើម្បីចូលរួមកម្មវិធីចាប់ពីពេលនេះតទៅ។ លោកអ្នកក៏អាចទាក់ទងមកកាន់ Hotline 1777 ឬគេហទំព័រហ្វេសបុកផ្លូវការរបស់មិត្តហ្វូន fb.com/metfone.closer សម្រាប់ចម្ងល់ផ្សេងៗ៕