ខេត្តស្វាយរៀង ៖ បុរសអ្នកឡើងត្នោតម្នាក់សង្ស័យងងឹតមុខ បានធ្លាក់ពីលើចុងត្នោតកម្ពស់១០ម៉ែត្រ បណ្ដាលឲ្យស្លាប់ភ្លាមៗ។ ហេតុការណ៏នេះបានកើតឡើង កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ចំណុចភូមិព្រែខ្ជាយ ឃុំកំពង់ត្រាច ស្រុករមាសហែក។

សមត្ថកិច្ចនគរបាលស្រុក បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ុ ចយ អាយុ៥៨ឆ្នាំ មុខរបរឡើងត្នោត រស់នៅភូមិឃុំខាងលើ។ មុនពេលកើតហេតុ បុរសរងគ្រោះនេះបានដើរចេញពីផ្ទះ ទៅដាក់ទឹកត្នោតដូចសព្វដង ដែលនៅខាងជើងផ្ទះចម្ងាយ១២ម៉ែត្រ ។ លុះប្រមាណកន្លះម៉ោងក្រោយមក ស្រាប់តែជនរងគ្រោះធ្លាក់ពីលើចុងត្នោតកំពស់ប្រមាណជាង១០ម៉ែត្រមកដី ស្លាប់យ៉ាងអាណោចអាធ័ម ៕