ម៉ាឡេស៊ី៖ ថ្មីៗនេះមានសកម្មភាពរបស់ស្រ្ដីវ័យចំណាស់ម្នាក់រស់ បានធ្វើឲ្យមហាជននៅលើបណ្ដាញសង្គមជាច្រើនមានការរំជួលចិត្ត កោតសរសើរពីគាត់ និងចាត់ទុកជាប្រជាជនដ៏គំរូមួយរូប ដែលអ៊ំស្រីតស៊ូលក់បាយមាន់ជារៀងរាល់ព្រឹក ដើម្បីយកប្រាក់មកចិញ្ចឹមច្កែ និងឆ្កែចំនួន១០០្បាល។

អ៊ំស្រីមានឈ្មោះ​ Huang Xiuying អាយុ៦៤ឆ្នាំ រស់នៅក្នុងទីក្រុង​ Penang ប្រទេសម៉ាឡេស៊ី តាមប្រភពព័ត៌មានបានឲ្យដឹងថា អ៊ំស្រីបានចាប់ផ្ដើមចិញ្ចឹមឆ្កែ​ និងឆ្មាអនាថា ក្រោយពីឆ្កែសំណព្វចិត្តមួយក្បាលរបស់គាត់ដែលបានស្លាប់ដោយសារឡានបុក កាលពី២០ឆ្នាំមុន អ៊ំស្រីចិត្តធម៌រូបនេះបាននិយាយទាំងអួលដើម.កថា «ឲ្យតែគាត់ឃើញឆ្កែ ឆ្មា ដែលគ្មានម្ចាស់មើលថែ គឺតែងតែរម្លឹកខ្ញុំទៅដល់ឆ្កែដែលបានស្លាប់ទៅរបស់ខ្ញុំជានិច្ច  ហើយណាមួយមកពីនិស្ស័យខ្ញុំដែលស្រឡាញ់សត្វពីកំណើតទៀតផង ដែលជាហេតុធ្វើឲ្យខ្ញុំតែងតែនាំឆ្កែឬឆ្មាអនាថាទាំងនោះមកនៅជាមួយម្ដងមួយៗ»។

អ៊ំស្រីចិត្តធម៌រូបនេះបានបន្តទៀតថា សត្វមួយចំនួនខ្ញុំរើសពីតាមដងផ្លូវ ចំណែកមួយចំនួនទៀត មានអ្នកជិតខាងយកមកឲ្យ ហើយការមើលថែសត្វទាំងអស់នោះគឺពិតជាត្រូវការពេលវេលាណាស់ ចំពោះការចិញ្ចឹមសត្វចំនួន១០០ក្បាល​ គឺមិនងាយស្រួលនោះទេ គឺត្រូវចំណាយប្រាក់អស់ជាច្រើននឹងកម្លាំងជាច្រើនទៀត។

ជារៀងរាល់ខែអ៊ំស្រីចំណាយ ១,៥០០រីងហ្គីត (ប្រមាណ ៣៥៨ដុល្លារអាមេរិក) ទៅលើអ្នកជួយមើលថែសត្វ និង ៤៥០រីងហ្គីត (ប្រមាណ១០៨ដុល្លារអាមេរិក) ទៅលើថ្លៃជួលជម្រកសត្វ ។ មានថ្ងៃខ្លះប្រាក់ចំណូលបានមកពីការលក់បាយមាន់គឺតិចមែនទែនចំណែកឯចំណាយអស់ច្រើនទៅលើសត្វទាំងនោះ។

មិនត្រឹមតែប៉ុណ្ណោះមានមនុស្សមួយចំនួនបានសួរទៅអ៊ំស្រីថា “តើមិនហត់នឿយក្នុងការចិញ្ចឹមសត្វអនាថាទេ ឬយ៉ាងម៉េច”? អ៊ំស្រីបានតបទៅវិញថា “ការចិញ្ចឹមគឺមិនលំបាកទេសម្រាប់ខ្ញុំ ព្រោះខ្ញុំគិតថាវាជាការងារនៅផ្ទះ នៅពេលដែលខ្ញុំឃើញសត្វទាំងនោះបានស៊ីឆ្អែត និងដេកស្រួល ខ្ញុំពិតជាមានសេចក្ដីសុខណាស់” ៕