ខេត្តកោះកុង៖ យោងតាមគេហទំព័រស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា រថយន្តដឹកអេស្កាវ៉ាទ័រ មួយគ្រឿងចុះចំណោទ ចាប់ហ្វ្រាំងមិនជាប់ បណ្ដាលឲ្យក្រឡាប់ធ្លាក់ផ្លូវ ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ម្នាក់ ។ ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ លើផ្លូវជាតិ៤៨ ចន្លោះបង្កោលគីឡូម៉ែត្រលេខ ១៣០-១៣១ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង។

អ្នកបើកបរយន្តដឹកអេស្កាវ៉ាទ័រ ឈ្មោះ ផាន់ សុគារ ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិព្រែកស្បូវ សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ រងរបួសធ្ងន់ និងរួមដំណើរ១នាក់ ដែលជាអ្នកបើកអេស្កាវ៉ាទ័រ មិនទាន់ស្គាល់អត្តសញ្ញាណ បានស្លាប់នៅនឹងកន្លែងកើតហតុ ។

ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំតាតៃក្រោម បានចុះជួយសង្គ្រោះជនរងគ្រោះ ទាន់ពេលវេលា ។ ចំណែកឯសពជនរងគ្រោះ កំពុងស្រាវជ្រាវរកសាច់ញាតិ យកទៅបុណ្យតាមប្រពៃណី៕