ភ្នំពេញ៖ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២០៖ ក្នុងដើមឆ្នាំ 2020 នេះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ពិតជាបានផ្តល់ជូននូវអ្វីដែលថ្មី ទំនើប និងកាន់តែធំអស្ចារ្យដល់អតិថិជនរបស់ខ្លួនទូទាំងពិភពលោកមែន! ឆ្លងតាមការដាក់សម្ពោធជាផ្លូវការកាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២០ ដែលបានធ្វើឡើងនៅទីក្រុងចាហ្គាតាប្រទេសឥណ្ឌូណេស៊ី ដែលមានឈ្មោះថា  <<Galaxy A 2020 AWESOME LIVE>>  ក្រុមហ៊ុន សាមសុង បានបញ្ចេញស្មាតហ្វូនជំនាន់ចុងក្រោយរបស់ខ្លួនចំនួន ២ ម៉ូឌែលទៀតដែលស្ថិតក្នុងត្រកូល A ស៊េរី!

ម៉ូឌែលទាំង ២ ស៊េរីដែលកំពុងតែពញ្ញាក់ និងធ្វើឱ្យពិភពលោកមានការចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺស៊េរី Galaxy A51 និង Galaxy A71! ក្រោយពីការសម្ពោធ និងដាក់ឱ្យអ្នកចូលរួមកាន់ប៉ះផ្ទាល់រួចមក Galaxy A51 និង Galaxy A71 ទាំងពីរនេះគឺពិតជាមានរូបរាងស្រស់ស្អាតខ្លាំង និងទាក់ទាញជាទីបំផុតជាពិសេសបានបំពាក់នូវ លក្ខណៈពិសេសៗជាច្រើនទៀតដែលពុំធ្លាប់មានក្នុងខ្សែស្រឡាយត្រកូល A កន្លងមក!

សូមបញ្ជាក់ថាក្នុងព្រឹត្តិការណ៍ដាក់សម្ពោធដ៏អស្ចារ្យ និងរំជើបរំជួលជាទីបំផុតនេះ តារាតំណាងផលិតផល សាមសុង អន្តរជាតិចំនួន ៤ រូប របស់ក្រុមចម្រៀង BLACKPINK ដ៏ល្បីល្បាញបំផុតរបស់ប្រទេសកូរ៉េក៏បានបង្ហាញខ្លួន និងផ្តល់ជូននូវភាពរំភើបសប្បាយរីករាយក្នុងការដាក់សម្ពោធនោះផងដែរ។ ក្រុមហ៊ុន សាមសុង បានបញ្ជាក់ថាចំពោះវត្តមានស្មាតហ្វូនជំនាន់ថ្មីដ៏ទំនើបអស្ចារ្យស៊េរី Galaxy A51 និង Galaxy A71  នេះគឺនឹងធ្វើការដាក់លក់ជាផ្លូវការលើទីផ្សារក្នុងប្រទេសកម្ពុជាពេលខាងមុខឆាប់ៗនេះ។ដូច្នេះសូមអតិថិជនទាំងអស់កុំភ្លេចរង់ចាំតាមដានព័ត៌មានលម្អិតទាំងអស់គ្នាថាតើវាពិតជាមានអស្ចារ្យ និងឡូយប៉ុណ្ណា! ខ្ញុំថាឡូយគឺឡូយហើយ…! ឃើញហើយ…បើមិនលង់បាក់ចិត្តទេហ៊ានភ្នាល់ក៏បានដែរ!

ជាមួយនឹងព្រឹត្តិការណ៍កម្រិតអន្តរជាតិនេះសម្រាប់ប្រទេសកម្ពុជាយើងក៏មានប្រតិភូជាច្រើនរូបចូលរួមក្នុងកម្មវិធីនោះផងដែរដោយក្នុងនោះរួមមានដូចជា៖ គណៈគ្រប់គ្រងផលិតផលផ្នែកទូរស័ព្ទដៃរបស់ក្រុមហ៊ុនសាមសុងប្រចាំប្រទេសកម្ពុជា ក្រុមរាំតំណាងផលិតផលសាមសុង OMG និងជាពិសេសតារាតំណាងផលិតផលក្រុមហ៊ុន សាមសុង កម្ពុជាដ៏ស្រស់ស្អាតគឺកញ្ញា មាន សូនីតា ផងដែរ ។ ដោយឡែកខាងក្រោមនេះគឺជាទំហំ និងលក្ខណៈពិសេសៗត្រួសៗនៃស្មាតហ្វូនស៊េរី Galaxy A51 និង Galaxy A71  ជំនាន់ចុងក្រោយប្រចាំឆ្នាំ២០២០នេះ៖

* Samsung Galaxy A71

– អេក្រង់៖ 6.7” FHD+ Super AMOLED, Infinity-O Display

– កាមេរ៉ាក្រោយ៖ 4 គ្រាប់ (64 MP, 12 MP Ultra-Wide, 5 MP Macro, 5 MP)

– កាមេរ៉ាមុខ៖ 32 MP

– រ៉េម៖ 6GB / 8GB

– មេម៉ូរី៖ 128 GB អាចបន្ថែក្រៅបានរហូតដល់ 512 GB

– រន្ធដាក់ស៊ីម៖ ដាក់ស៊ីមកាតបាន 2

– ថាមពលថ្ម៖ 4,500 mAh (25W Fast charging) / C-Type

– បច្ចេកវិទ្យាដោះសោរ៖ ស្កេនក្រយៅដៃលើអេក្រង់

* Samsung Galaxy A51

– អេក្រង់៖ 6.5” FHD+ Super AMOLED, Infinity-O Display

– កាមេរ៉ាក្រោយ៖ 4 គ្រាប់ (48 MP, 12 MP Ultra-Wide, 5 MP Macro, 5 MP Depth)

– កាមេរ៉ាមុខ៖ 32 MP

– រ៉េម៖ 6GB / 8GB

– មេម៉ូរី៖ 128 GB អាចបន្ថែក្រៅបានរហូតដល់ 512 GB

– រន្ធដាក់ស៊ីម៖ ដាក់ស៊ីមកាតបាន 2

– ថាមពលថ្ម៖ 4,000 mAh (15W Fast charging)

– បច្ចេកវិទ្យាដោះសោរ៖ ស្កេនក្រយៅដៃលើអេក្រង់

សូមជម្រាបដល់អតិថិជនដែលកំពុងតែចង់បាន ចង់ជាវ ចង់ប៉ះ ចង់ឃើញផ្ទាល់ទាំងអស់ថា  នេះគ្រាន់តែជាលក្ខណៈពិសេសមួយចំនួនប៉ុណ្ណោះ…យើងនៅមានចំណុចអស្ចារ្យជាច្រើនទៀតដែលក្រុមហ៊ុន សាមសុង នឹងធ្វើការជម្រាបជូននៅពេលខាងមុខដ៏ឆាប់នេះជាមួយនឹងតម្លៃជាក់ស្តែងនៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាផងដែរ!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកកាន់សាខា និងដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ដោយផ្ទាល់ណាមួយដែលនៅជិតលោកអ្នកបំផុត ឬអាចទំនាក់ទំនងមកកាន់លេខ 1800 20 3232 !