ភ្នំពេញ៖ លោកស្រី​ គង់ កុសល នាយិកា​ទីផ្សារក្រុមហ៊ុន​ ខ្មែរ ប៊ែវើរីជីស បានប្រកាស​ឲ្យ​​គូស្នេហ៍ ឬ​ស្វាមី​​​ភរិយា ដែលបានជាវស្រាបៀរកម្ពុជាសម្រាប់ថ្ងៃអាពាហ៍ពិពាហ៍របស់ខ្លួន​កន្លងមក​ ត្រៀមសន្លឹកឆ្នោតដែលមានក្នុងដៃ ដើម្បីផ្ទៀងផ្ទាត់ជាមួយលទ្ធផលចាប់រង្វាន់ម៉ូតូ Zoomer X ចំនួន​១០០​រង្វាន់ និង ចិញ្ចៀនពេជ្រចំនួន​១០រង្វាន់ នៅថ្ងៃអាទិត្យទី​១៩​ មករា ក្នុងកម្មវិធីប្រដាល់ Mas Fight លើកញ្ចក់ទូរទស្សន៍ ថោន ចាប់ពីម៉ោង​៣ ដល់​៦ល្ងាច។

លោកស្រីបន្តទៀតថា៖ «លទ្ធផលនៃការចាប់រង្វាន់នេះក៏នឹងត្រូវបង្ហាញជូននៅលើទំព័រ​ហ្វេសប៊ុក ស្រាបៀរកម្ពុជា ព្រម​ទាំង​​សារព័ត៌មាន Freshnews និង​ ដើមអម្ពិល នៅ​២​ថ្ងៃបន្ទាប់ផងដែរ។ ដូច្នេះគូស្នេហ៍ ឬ ស្វាមីភរិយា ដែលខកខានមិនបានផ្ទៀងផ្ទាត់ផ្ទាល់ក្នុងកម្មវិធី​តាម​កញ្ចក់​ទូរទស្សន៍​ សូមតាមដានលើប្រព័ន្ធផ្សព្វផ្សាយទាំង​៣​ខាងលើ»។

លោកស្រីបញ្ជាក់ផងដែរថា៖ «អ្នកដែលមានឈ្មោះឈ្នះរង្វាន់ខាងលើ សូមត្រៀមឯកសារសំខាន់ៗចាំបាច់ ដែលរួមមានលិខិតអាពាហ៍ពិពាហ៍ លិខិតអញ្ជើញភ្ញៀវ កន្ទុយសន្លឹកឆ្នោត រូបថតកូន​កំលោះ​​កូន​​ក្រមុំ​​ អត្តសញ្ញាណប័ណ្ណទាំង២​នាក់ ដើម្បីធ្វើការផ្ទៀងផ្ទាត់បើករង្វាន់ជាមួយក្រុមហ៊ុន»៕