ភ្នំពេញ៖ កាន់តែកៀកថ្ងៃចូលឆ្នាំចិន ទឹកក្រូចអាយស៍សម្រេចផ្តល់ជូនអាំងប៉ាវ​ប្រូម៉ូសិន​នៅតាមបញ្ជរលក់នៅទីតាំងជាច្រើន ​ទាំងក្នុង​​រាជ​ធានី​ភ្នំពេញ និង​តាម​បណ្តាខេត្តទូទាំង​ប្រទេសកម្ពុជា។

ការលក់ជាមួយ​នឹង​ការ​ផ្ដល់​ជា​កាដូ​ដូចជា អាវយឺត កាបូប និង​ កែវទឹក ធ្វើ​​នៅ​​​មណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ខណៈ​​សំបុត្រកុន និង​រង្វាន់ផ្សេងៗទៀតជាច្រើន ធ្វើ​នៅ​ផ្សារ​ទំនើប​ ជីប ម៉ុង អ៊ីដិនហ្គាដិន, ផ្សារ​ទំនើប​ ជីប ម៉ុង មុនីវង្ស, ផ្សារទំនើប ជីប ម៉ុង ២៧១ និងមជ្ឍមណ្ឌល​ពាណិជ្ជកម្ម​ ជីប ម៉ុង បាក់ទូក​ ហើយកម្មវិធី​អាំងប៉ាវ​ប្រូម៉ូសិន​ពិសេស​នេះ​ ធ្វើ​ឡើង ពីថ្ងៃទី​១០ដល់ថ្ងៃ​ទី​​២៨ ខែមករា។ ​

សម្រាប់ទីតាំង២០​ផ្សេង​ទៀតដូចជា ផ្សារសំហាន់ ផ្សារគីឡូម៉ែត្រលេខ៤, ផ្សារអូឡាំពិក, ផ្សារអូរឫស្សី, ផ្សារពោធិញាណ, ផ្សាកណ្តាល, ផ្សារកាណាឌីយ៉ា, ផ្សារដើមគ, ផ្សារជម្ពូរវ័ន, ផ្សារឈូកមាស, ផ្សារព្រែកអញ្ចាញ, ផ្សារព្រែកឯង, ផ្សារព្រៃទា, ផ្សារច្បារអំពៅ, ផ្សារត្រពាំងថ្លឹង, ផ្សារកាណាស៊ីធី, ផ្សារបឹងបៃតង, ផ្សារចាក់អង្រែលើ, និងផ្សារឧត្តុង្គ, ផ្សារ ប៉េសេ នឹងចាប់ផ្តើមការលក់ជាមួយប្រូម៉ូសិន ពី​ថ្ងៃទី​២០ដល់ថ្ងៃ​ទី​​២៣ មករា។

ប្រូម៉ូសិនពិសេសៗនេះក៏នឹងអនុវត្តទៅលើផលិតផ្សេងៗ​ទៀតរបស់​ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រួមមាន​ភេសជ្ជៈប៉ូវកម្លាំង វើក (WURKZ) ស្រាបៀរកម្ពុជា ស្រាបៀរស្តោតបាលីប្លេក (Barrley Black) ទឹកបរិសុទ្ធកម្ពុជា និងស្រាបៀរគូដូផងដែរ។

សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ទឹកក្រូចអាយស៍ដើម្បីតាមដានព័ត៌មានបន្ថែម៖ https://www.facebook.com/IzeCambodia/