ភ្នំពេញ៖​ កន្លងទៅប៉ុន្មានម៉ោងមុននេះមានករណីធ្លាក់កង្ហារនៅក្នុងថ្នាក់រៀនមួយ ស្ថិតនៅវិទ្យាស្ថានភាសាបរទេស IFL ដែលបណ្ដាលឲ្យនិស្សិតម្នាក់រងរបួសត្រង់ខ្ទង់ច្រមុះ កន្ទុយភ្នែក ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ និងខូចខាតកុំព្យូរទ័រយួរដៃមួយគ្រឿង។

ជាក់ស្ដែងយោងតាមប្រភពព័ត៌មានរបស់គណនីហ្វេសប៊ុកឈ្មោះ Meng Sreysros បានបង្ហោះរូបភាព២សន្លឹក ដោយបានសសេររៀបរាប់ថា៖

-ចំពោះអ្នកដែលចូលចិត្តអង្គុយក្រោមកង្ហារ សូមមេត្តាមានការប្រយ័ត្នប្រយែងខ្ពស់ ជាពិសេសជាមួយកង្ហារចាស់ចាស់។

-ហេតុការណ៍នេះបានកើតឡើងលើមិត្តភក្តិខ្ញុំផ្ទាល់នៅថ្ងៃទី ១៤ មករា ២០២០ ពេលរសៀលដែលកំពុងរៀនក្នុងថ្នាក់ជាមួយគ្នា បណ្តាលអោយគាត់មានរបួសត្រង់ខ្ទង់ច្រមុះ និងកន្ទុយភ្នែក ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ និង ខូចខាតកុំព្យូរទ័រអស់មួយគ្រឿង។​ ក្នុងនាមជាមិត្តរួមថ្នាក់មានភាពសោកស្តាយ ដែលមានហេតុការណ៍បែបនេះបានកើតឡើងលើគាត់បែបនេះ ។

-សូមស្នើអោយគណៈគ្រប់គ្រងសាលានានាជួយត្រួតពិនិត្យគ្រឿងបរិក្ខារក្នុងថ្នាក់ជាពិសេស បរិក្ខារចាស់ជាដើម ដើម្បីការពារដល់និស្សិត ដែលសិក្សានៅទីនេះ។

https://1.bp.blogspot.com/-in3HRBzkNHc/Xh2UFkO23bI/AAAAAAAAKmw/ttbmqThImeEcYdSA65RdnrS22XSgr5slACLcBGAsYHQ/s1600/Capture.JPG