រាជធានីភ្នំពេញ៖ នារីវ័យក្មេងម្នាក់ ត្រូវបុរសជាសង្សារបានសម្លាប់ចោលគ្មានញញើតដៃ ព្រោះតែង្ភ្លើងប្រចណ្ឌ ហើយជនដៃដល់ជាឃាតករបានអារ.កសម្លាប់ខ្លួនឯងតាមក្រោយ តែមិនស្លាប់ ត្រូវកម្លាំងសមត្ថកិច្ចដឹកបញ្ជូនទៅសគ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។

ករណីឃាតកម្មដ៏រន្ធត់នេះ បានកើតឡើង បង្កការភ្ញាក់នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលមួយកន្លែង ក្បែរផ្សារបឹងសាឡាង ស្ថិតនៅក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

នារីរងគ្រោះមានឈ្មោះសុខ ស្រីស៊ី ហៅពៅ អាយុជាង២០ឆ្នាំ ធ្វើការរោងចក្រ ស្នាក់នៅជាមួយបឹងប្អូនជីដូនមួយក្នុងបន្ទប់ខាងលើ មានស្រុកកំណើតនៅព្រៃវែង ។ ចំណែក ជនដៃដល់បានអារ.ក ខ្លួនឯង បំណងសម្លាប់ខ្លួនតាមក្រោយ តែពេលកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ ឃើញថា ជនដៃដល់នៅមានដណ្តើម ទើបកម្លាំងសមត្ថកិច្ចចាត់ចែងដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត ។
ករណីឃាតកម្មនេះ សមត្ថកិច្ចដាក់ការសង្ស័យបឋម ថាផ្តើមឡើងពីភ្លើងប្រចណ្ឌ។ សម្រាប់ព័ត៌មានលម្អិតយ៉ាងណា « KBN» នឹងផ្សាយជូនពេលក្រោយបន្តទៀត៕