ខេត្តកណ្ដាល៖ ថ្មីៗនេះខ្ទឹមស្លឹកបានចុះថោកយ៉ាងគំហុក ដែលតម្លៃលក់មិនស្មើនឹងថ្លៃចំណាយរបស់ពួកគេ ជាហេតុធ្វើឲ្យប្រជាកសិករប្រកបរបរដាំដំណាំស្លឹកខ្ទឹមបានបង្ហាញពីសេចក្ដីកង្វល់ នឹងត្អូញត្អែរក្នុងជំពាក់បំណុលធនាគារវ័ណ្ឌ.កដែលពួកគេខ្ចីពីធនាគារដើម្បីយកមកធ្វើជាដើមក្នុងការទិញសម្ភារប្រើប្រាស់សម្រាប់ដាំស្លឹកខ្ទឹម នេះបើតាមការលើឡើងរបស់ប្រជាកសិករប្រកបរដាំខ្ទឹមស្លឹក។

លោក ជឿន ជាតំណាងកសិករក្នុងភូមិដែលប្រកបរបរដាំខ្ទឹមស្លឹករស់នៅក្នុងឃុំព្រែក ស្រុកស្អាង ខេត្តកណ្តាល  បានរៀបរាប់យ៉ាងតឹងទ្រូងថា ខ្ទឹមស្លឹកពេលនេះកំពុងតែចុះថោកស្ទើរតែគ្មានទីផ្សារ ដែលជាហេតុធ្វើឲ្យកសិករមួយចំនួនជំពាក់លុយធនាគារ ដែលយកដើមមកទិញពូជដាំ។​

កសិកររូបនេះបានបញ្ជាក់ថាឲ្យដឹងយ៉ាងដូច្នេះថា «ខ្ទឹមស្លឹកអាលូវចុះថោកដោយតម្លៃ ១០០០រៀលក្នុងមួយគីឡូក្រាម ទីផ្សារមិនឡើងរួចសោះ ខ្ញុំបានចំណាយដើមទុនចុះណាស់ ក្នុងការដាំខ្ទឹម»។លោកជឿន បានឲ្យដឹងទៀតថា ពូជខ្ទឹមដែលលោកយកមកដាំនេះទិញពីគេក្នុងតម្លៃជិត២ម៉ឺនរៀលក្នុងមួយគីឡូក្រាម ហើយទំម្រាំដាំរហូតដល់ពេលដកសម្រាប់លក់ឲ្យឈ្នួញបានចំណាយដើម ច្រើនដូចជាជីមានតម្លៃថ្លៃមិនចុះ សាំងក៏ថ្លៃមិនចុះ ករណីទាំងនេះហើយធ្វើឲ្យពួកគាត់ជាកសិករប្រឈមមុខជំពាក់លុយធនាគារ។

តំណាងកសិកររូបនេះបានបញ្ជាក់ថា «ទីផ្សារខ្ទឹមស្លឹកអត់មាន ប្រជាពលរដ្ឋខំធ្វើបានមកចុះថោកស្ទើគ្រប់ប្រភេទ។ ខ្ញុំទិញជីពីគេ ប្រេងពីគេថ្លៃគ្រប់មុខ តែដល់ពេលខ្ទឹមទទួលបានផលចុះថោករហូត។ ពេលមុនក្នុងមួយគីឡូ ជាង៣០០០រៀល តែចុះរហូត មកដល់១០០០រៀល»។ ជាមួយគ្នានោះដែរកសិកររូបនេះក៏បានលើកឡើងថា​ ខ្ទឹមស្លឹកចុះថោកដល់១០០០រៀលក៏ពិតមែន តែពេលខ្លះឈ្នួញក៏មកយកខ្ទឹមមួយចំនួនដែរគេចាត់ទុកថាល្អ តែគេសម្រេចបែរជាមិនយកទៅវិញដោយពួកគេលើកឡើងថាខ្ទឹមស្លឹកមិនល្អ រហូតពេលខ្លះក៏សម្រេចចិត្តយកខ្ទឹមដែលឈ្មួញមិនទិញយកមកធ្វើពូជក៏មាន។

លោកបានគូសបញ្ជាក់ថា​ «ខ្ញុំពិបាកនិយាយណាស់ពេលខ្លះរបស់ល្អគេនៅរើសទៀត គេរើសទាំងខ្ទឹមខ្ចី ក៏គេមិនយក មិនសូវមានមើមក៏គេមិនយក​ តែខ្ញុំទិញថ្នាំមកបាញ់ ថ្លៃបាញ់ស្ទើរាល់ថ្ងៃ ដោយក្នុងមួយធុងអស់ប្រាក់ប្រមាណ៥ម៉ឺនរៀល ឬលើសពីនេះ »។
កសិកររូបនេះក៏បានលើកឡើងថាប្រសិនបើខ្ទឹមស្លឹកនេះស្ថិតក្នុងតម្លៃ៣០០០រៀលឬលើសពីនេះប្រជាកសិកមិនខាតនោះទេ ចំណេញបានបន្តិចបន្តួចឬក៏រួចដើម។

ផ្ទុយទៅវិញ បើខ្ទឹមថោកមកត្រឹម១០០០រៀល​ បែបនេះប្រជាកសិករមិនរួចដើមទិញពូជនោះទេ  ជាងនេះទៅទៀតនៅជំពាក់ថ្លៃឈ្នួលដកស្មៅព្រោះថាមួយថ្ងៃតម្លៃ២៥០០០រៀល ចំណែកអ្នកជញ្ជូនចំបើងរាយ៤០០០០រៀល។
លោកបានឲ្យដឹងទៀតថាទំនិញដែលប្រជាកសិករទិញមកប្រើប្រាស់ថ្លៃរហូតមិនចុះ នោះទេដូចជាជី ថ្នាំបាញ់សម្លាប់សត្វល្អិត ពូជជាដើម។ ផ្ទុយទៅនៅពេលប្រជា កសិករ ទទួលបានផលចុះថោករហូត មិននឹងថ្លៃនោះទេដែលជាហេតុមិនទប់ទល់នឹងតម្លៃ ទំនិញដែលទិញនោះ ធ្វើកសិកខាតទាំងស្រុង។

ក្នុងដៃកំពុងកាន់ខ្ទឹមនៅក្នុងចំការលោកជឿន តំណាងឲ្យប្រជាកសិករដែលដាំខ្ទឹមនៅក្នុ ងស្រុកបានអំពាវនាវដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង មន្ទីកសិកម្មជួយពង្រឹង ទីផ្សារបន្លែរជូនប្រជាពលរដ្ឋផង ។ ព្រោះថាបន្លែគ្មានទីផ្សារ ឬដំណាំចុះ ថោកបែបនេះនឹងធ្វើឲ្យប្រជាកសិករជំពាក់លុយធនាគារ និងជំពាក់ទំនិញចិន។
លោកបានលើកឡើងទៀតថានៅក្នុងស្រុងស្អាង និងស្រុក កោះធំគឹជា តំបន់មួយសម្បូ ដោយបន្លែ ប៉ុន្តែបើបន្លែគ្មានទីផ្សារ ពោលគឺថោកបែបនេះ ប្រជាពលរដ្ឋនិងជួបការលំបាកដោយ ក្នុងដោះបំណុលធនាគារ។
ចំណែកកសិករដែលដាំខ្ទឹមស្លឹកម្នាក់ទៀតបានឲ្យដឹងថាលោកបានដាំខ្ទឹមមិនដែលត្រូវថ្លៃនោះទេ គឺចំពេលថោករហូត ដែរធ្វើលោកខាត់និងជំជាក់គេ។

លោកក៏ស្នើដល់រាជរដ្ឋាភិបាល​ ក៏ដូចជាក្រសួងកសិកម្ម គួរតែមានវិធានការលើតម្លៃបន្លែ ពិសេសនោះខ្ទឹមស្លឹកនេះធ្វើយ៉ាងមានតម្លៃសមរម្យដើម្បីឲ្យប្រជាកសិករជាអ្នកដាំមានកំលាំងចិត្តដាំ ជាងទទួលបានប្រាក់សម្រាប់ដោះស្រាយ និងសងធនធា ឬទំនិញផង​ ជាពិសេសគឺការនាំយកបន្លែរ ខ្ទឹមស្លឹក ពីបណ្តាប្រទេសជិតខាងមកចេញលើទីផ្សារកម្ពុជា  ព្រោះថាការនាំចូលបន្លែរនេះក៏ជាហេតុធ្វើបន្លៃររបស់កសិករចុះថោកផងដែរ។
គួរបញ្ជាក់ថា ការលើកឡើងរបស់កសិកនៅស្រុកស្អាងចំពោះការចុះថោកខ្ទឹមស្លឹកនេះដូចគ្នា នឹងប្រជាកសិកនៅខេត្តកំពង់ឆ្នាំកាលពេលកន្លងមកផងដែរ  សូមជម្រាបថាបើតាមប្រជាកសិករនៅក្នុងស្រុកស្អាងបានអះអាងទីផ្សារបន្លែងស្ទើគ្រប់មុខ ហើយគ្មានទីផ្សារ ពោលគឺចុះថោកស្ទើងទាំងអស់​ ៕​ (កែសម្រួលដោយ៖​ ស្រីណុច)                                                                 ប្រភព៖​ Khmer TV Channel