ខេត្តព្រះវិហារ៖ ម្ចាស់បំណុលម្នាក់ ខឹងទារលុយមិនបាន ទាញកាំបិតកាប់ក្បាលជនរងគ្រោះជាកូនបំណុល បណ្ដាលឲ្យរយះរងរបួសដេរចំនួន១៥ថ្នេរ កាលពី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្សារតំបន់ច្រកអានសេះ ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ។


ជនបង្កឈ្មោះ មែន ខេមរុង ហៅតោ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។
ជនរងគ្រោះឈ្មោះ សុខ ហួរ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិឃុំជាមួយគ្នាខាងលើ។
មុនពេលកើតហេតុ ជនបង្កខឹងទារលុយជនរងគ្រោះជាកូនបំណុល មិនបាន បានទាញកាំបិតកាប់ជនរងគ្រោះ បណ្ដាលឲ្យរងរបួសចំពីលើក្បាលផ្នែកខាងក្រោយចំនួន១៥ថ្នេរ តែម្ដង។


ក្រោយពេលកើតហេតុ ជនបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕