រាជធានីភ្នំពេញ៖ តារាកំប្លែងស្រីជើងចាស់ អ្នកនាង សំ ប៉ូលីដា បានធ្លាក់ខ្លួនឈឺជាទម្ងន់ កំពុងចូលសង្រ្គោះបន្ទាន់នៅឯមន្ទីពេទ្យឯកជន ។


លោកអ៊ឹម ជីវ៉ា បានបង្ហោះនៅលើគណនីហ្វេសប៊ុក កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ថា « តារាចំរៀងនិងកំប្លែង អ្នកនាង សំ ប៉ូលីដា កំពុងសង្រ្គោះបន្ទាន់ ដោយសារជំងឺបេះដូងធ្វើទុក្ខ ! ពេលកំពុងស្ថិតនៅមន្ទីរពេទ្យឯកជនមួយនៅម្តុំជ្រោយចង្វាត្រើយខាងកើត» ។


អង្គភាពសារព័ត៌មាន «KBN» សូមជូនពរឲ្យអ្នកនាងសំ ប៉ូលីដា ឆាប់ជាសះស្បើយពីជំងឺ នឹងវិលមកក្នុងវិធីសិល្បៈវិញ ដើម្បីសម្តែង ច្រៀង បម្រើអារម្មណ៍មហាជនជាបន្តទៀត៕