ខេត្តព្រះសីហនុ៖ កាលពីថ្មីនេះមានរបាយការណ៍ក្រៅផ្លូវការណ៍មួយបានបង្ហាញថា នៅទូទាំងខេត្តព្រះសីហនុ មានកាសុីណូសរុបចំនួន៩៧ ដែលក្នុងនោះបានបិទទ្វារមិនដំណើរការជាស្ថាព័រមានចំនួន ៧៤ និងកំពុងតែដំណើរការមានចំនួន២៣។

ទោះជាយ៉ាងណាក្តីសេចក្តីរាយការណ៍ ក៏បានបញ្ជាក់ថា ក្នុងចំណោមកាស៊ីណូចំនួន២៣ ដែលកំពុងបើកដំណើរការ ក៏មានការស៊ីណូមួយចំនួនទៀត ត្រៀមបិទទ្វារឈប់ដំណើរការជាបណ្តេីរៗ​ហើយដែរ។

ដោយឡែកចំពោះមូលហេតុ ដែលនាំឲ្យកាស៊ីណូទាំងនោះ បិទទ្វារឈប់ដំណើរការ ដោយសារបញ្ហាសេដ្ឋកិច្ចជាអាទិ៌ដ៏ធំនៅក្នុងការបិទកាស៊ីណូជាបន្តបន្ទាប់ ដោយថៅកែខ្លះ មិនមានលុយ សម្រាប់បេីកប្រាក់បៀវត្សឲ្យបុគ្គលិក និងបង់ថ្លៃឈ្នួលជួលដី ឬឈ្នួលអគារតទៅទៀតទេ..៕