ខេត្តព្រះសីហនុ៖ បុរសជនបរទេសវ័យចំណាស់ម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ក្នុងបន្ទប់ស្នាក់នៅ បង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២០នេះ ស្ថិតនៅក្នុងបន្ទប់ស្នាក់នៅ ត្រង់ចំណុចបឹងហ្គាឡូខែលលី ស្ថិតនៅក្រុម៣ ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ។


សាកសពមានឈ្មោះ MCKINNON KENNETH G ភេទប្រុស កើតថ្ងៃទី 27.09.1942 (អាយុ78ឆ្នាំ) សញ្ជាតិកាណាដា មុខរបរអ្នកទេសចរ ។ សាកសពជនបរទេសខាងលើរក្សាទុកនៅកន្លែងកើតហេតុដដែល រង់ចាំការពិនិត្យ និងធ្វើកោសល្យវិច័យ របស់មន្រ្តីជំនាញបច្ចេកទេស និងវិទ្យាសាស្រ្ត និងគ្រូពេទ្យ ៕