ខេត្តតាកែវ៖កម្លាំងជំនាញអធិការដ្ឋានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចារ ចុះបង្រ្កាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២០ នៅក្នុងភូមិអំពិលកើត ឃុំចារ ស្រុកព្រៃកប្បាស ។


ជនសង្ស័យ២នាក់នោះ ១.ឈ្មោះ ភិន សុងលី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្មី ឃុំដូង ស្រុកបាទី និង២.ឈ្មោះ គិន រដ្ឋា ហៅតាក់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្មី ឃុំដូង ស្រុកបាទី ។
រួមទាំងវត្ថុតាងមាន៖ ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ០១ , ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន ០៨កញ្ចប់តូច ,ដបទឹកសុទ្ធមាន ចោះរន្ធគម្រប០១ , កញ្ចប់ទុកច្រកថ្នាំញៀនមួយចំនួន , ទូរស័ព្ទ០៤គ្រឿង ,ដាវដែក០១ និងម៉ូតូ០១គ្រឿងម៉ាកហុងដា ២០១៤ ស្លាកលេខ ភ្នំពេញ 1CO 2716 ។

ចំណែកម្នាក់ទៀតឈ្មោះ ជា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឈើទាល ឃុំត្នោត ស្រុកបាទី គេចខ្លួនបាត់។ជនសង្ស័យខាងលើ រួមទាំងវត្ថុតាងត្រូវបានឃាត់ខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕