រាជធានីភ្នំពេញ៖ បន្ទាប់ពីបែកធ្លាយរូបភាព២ ទៅ ៣សន្លឹកក្នុង ពិធីសូត្រមន្តឡើងគេហដ្ឋានដ៏ធំល្វឹងល្វើយ របស់លោក អភិបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៩ ខែមករាឆ្នាំ ២០២០ ពីសាច់ញាតិរបស់លោកបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក កន្លងមកធ្វើឱ្យ ប្រជាជនទូទាំងប្រទេសមានការរិះគន់ ដោយលើកឡើងថា អភិបាលខេត្តកំពង់ឆ្នាំងរូបនេះ មិនគួរធ្វើរឿងផ្ដេសផ្ដាសបែបនេះសោះយករូបិយប័ណ្ណប្រាក់ដែលមានរូបព្រះឆ័យល័ក្ខ ព្រះបរមរតនកោដ្ឋ ដែលប្រជាពលរដ្ឋទូទាំងប្រទេសគោរពស្រលាញ់ទ្រង់ មកក្រាលពីលើកាំជណ្ដើរផ្ទះហើយដើរពីលើបែបនេះ. នេះជាកាប្រមាថ ដ៍ធ្ងន់ធ្ងរទៅលើព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ក្នុងនាមខ្លួនជាមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ។

នេះបើយោងតាមហ្វេសប៊ុក របស់លោក ព្រំ សាន ដែលបានបង្ហោះកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០។

សូមរំលឹកថាចាប់តាំងពីលោកឈួរ ច័ន្ទឌឿនមកកាន់តំណែងជាអភិបាលខេត្តកំពង់ឆ្នាំងនិងអតីតជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង គាត់តែងតែធ្វើរឿងប្លែកៗធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំងដូចជា៖
ទី១-ដូចជាយកដីរបស់រដ្ឋធ្វើជារបស់ខ្លួន។

ទី២- យកត្រារដ្ឋបាលខេត្តមកប្រើក្នុងការ ថ្លែងការណ៍ការពារទ្រព្យសម្បត្តិរបស់ខ្លួននឹងកោះហៅភ្ញៀវទៅហែរជំនួន។

ទី៣- ចេញសេចក្តីជូនដំណឹងបិទទីលានបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំងតែត្រូវបរាជ័យ។

ទី៤-សូម្បីតែធ្វើបង្គន់អនាម័យក៍ក្រុងពាលី និងធ្វើខ្ទមអ្នកតាក៍ក្រុងពាលីកោះហៅមន្ត្រីរាជការទៅចូលរួមដោយមិនខ្វល់ពីពេលវេលា។

ទី៥-ញុះញ៉ុងឲ្យគេប្ដឹងអ្នកសារព័ត៌មាន តែខ្លះមិនធ្វើតាម ខ្លះទៀតក៏ធ្វើតាម។

ទី៦- រំលោភសេចក្តីសម្រេចរបស់តុលាការរឿងដីធ្លីនៅបន្ទាយតំបន់ប្រតិបត្តិការកំពង់ឆ្នាំង។

ទី៧-កោះប្រជុំមន្ត្រីរាជការគ្មានពេលទំនេរ ខុសពីខេត្តផ្សេង ធ្វើឲ្យមន្ត្រីរាជការមានការរអ៊ូររទាំចិត្តខ្លាំង។

ទី៨ -បក្ខពួកនិយមនិងគ្រួសារនិយម។

ទី៩-នៅថ្ងៃទី៩ ខែមករាឆ្នាំ ២០២០នេះ ក្នុងពិធីសូត្រមន្តឡើងគេហដ្ឋានថ្មី របស់អភិបាលខេត្តបែរជាយករូបិយប័ណ្ណប្រាក់រៀលដែលមានរូបព្រះឆ័យល័ក្ខ ព្រះបរមរតនកោដ្ឋព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទៅក្រលតាមកាំជណ្ដើរហើយដើរពីលើ។

រឿងប្លែកៗចប្លែកបែបនេះត្រូវបានមហាជនមើលឃើញថាដោយសារតែលោកអភិបាលខេត្តរូបនេះជឿគ្រូហោ ងុបងុលខ្លាំងពេកទើបធ្វើឲ្យ ប្រព្រឹត្តិរឿងមិនគប្បីបែបនេះ។

សូមបញ្ជាក់ផងដែរថារូបភាពទាំងអស់ខាងលើនេះគឺជាពិធីសូត្រមន្តឡើងគេហដ្ឋានថ្មីរបស់អភិបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី៩ ខែមករាឆ្នាំ ២០២០ ដោយបែកធ្លាយពី accoun ហ្វេសប៊ុករបស់សាច់ញាតិអភិបាលខេត្តបង្ហោះលើបណ្ដាញសង្គម ៕