អ៊ីរ៉ង់៖ ក្រោយបដិសេធការចោទប្រកាន់អស់រយៈពេលជាច្រើនថ្ងៃ យោធាអ៊ីរ៉ង់ព្រមទទួលស្គាល់ថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែនដោយអចេតនាជាការពិតមែន ការទទួលស្គាល់នេះបានធ្វើឡើងនៅថ្ងៃសៅរ៍ទី ១១ ខែមករា ឆ្នាំ២០២០ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP ដែលដកស្រង់ការផ្សាយរបស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់។

គួររំលឹកដែលថា ករណីធ្លាក់យន្ដហោះ Boeing 737-800 បានកើតឡើងនារសៀលថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០ ក្នុងរដ្ឋធានីតេហេរ៉ង់ នៃប្រទេសអ៊ីរ៉ង់ បានសម្លាប់មនុស្សអស់ ១៧៦ នាក់ផងដែរ ៕