វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថា មុនពេលមេទ័ពកំពូលអ៊ីរ៉ង់ លោក កាស្សេម សូឡៃមេនី(Qassem Soleimani) ត្រូវបានធ្វើឃាត អ៊ីរ៉ង់ បានដាក់គោលដៅវាយប្រហារ លើស្ថានទូតអាមេរិកយ៉ាងហោចណាស់ចំនួន ០៤។


នេះបើតាមការផ្សាយ របស់សារព័ត៌មាន Fox News នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២០នេះ។
នៅពេលអ្នកសារព័ត៌មានសួរថា តើអ៊ីរ៉ង់ បានបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់កម្រិតណាទើបឈានទៅដល់ការសម្រេចចិត្ត ឲ្យមានការវាយប្រហារដោយយន្តហោះដ្រូនរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រសប្តាហ៍មុន? លោក ដូណាល់ ត្រាំ បានឆ្លើយតបថា៖ «ខ្ញុំអាចត្រឹមបង្ហើបថា ស្ថានទូតរបស់យើងយ៉ាងតិចចំនួន០៤ ត្រូវបានអ៊ីរ៉ង់ រៀបចំផែនការដើម្បីវាយប្រហារ»។


ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានប្រាប់ក្រុមអ្នកសារព័ត៌មាន ថា មេទ័ពកំពូលអ៊ីរ៉ង់ លោក កាស្សេម សូឡៃមេនី បានរៀបចំគម្រោងដ៏ខ្មៅងងឹត ដើម្បីវាយប្រហារប្រឆាំងមូលដ្ឋានរបស់អាមេរិក ដោយរួមមានទាំងស្ថានទូតអាមេរិក ជាដើម នៅតំបន់មជ្ឈិមបូព៌ា។ តែលោកមិនបានផ្តល់ព័ត៌មានលម្អិតអ្វីទៀត