ភ្នំពេញ៖ ទទួលយកនូវលាភសំណាង និងភាពរីករាយគ្មានដែនកំណត់ក្នុងឆ្នាំជូតកណ្តុរមាសដោយជួបជុំជា​មួយអ្នកជាទីស្រឡាញ់​ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ​ថ្មីប្រពៃណីចិន​នៅណាហ្គាវើលដ៍។ សូមអញ្ជើញទៅណាហ្គាវើលដ៍ដើម្បីទទួលបានការបញ្ចុះតម្លៃ និងការសម្តែងសិល្បៈដ៏អស្ចារ្យ ចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី៩ ខែកុម្ភៈ។

សូមអញ្ជើញទៅពិសានៅ Fortune Palace និង Hall of Golden Chimes ដែលជាភោជនីយដ្ឋានចិនឈ្នះពានរង្វាន់ពិភពលោករបស់ណាហ្គាវើលដ៍។ សាកល្បងភ្លក្សម្ហូបពិសេសណែនាំដោយមេចុងភៅចំណាន ដូចជា ម្ហូបអ៊ីសាង និងចាប់ម្ហូបឲ្យបានខ្ពស់តាមដែលអាចធ្វើទៅបានដើម្បីទទួលបានង៉ូវហេង និងភាពសម្បូរហូរហៀរពេញមួយឆ្នាំ តម្លៃចាប់ពី ២៨$ សម្រាប់ការពិសានៅក្នុងភោជនីយដ្ឋាន ឬខ្ចប់យកទៅគេហដ្ឋាន ដូចជា គ្រឿងសមុទ្រស្រស់ ត្រីសាលម៉ុន ប៉ាវហ៊ឺអាហ្វ្រិកខាងត្បូង និងបង្កងអូស្ត្រាលី។

ណាហ្គាវើលដ៍ ក៏មានបម្រើជូននូវមុខម្ហូបដែលមានការពេញនិយមផងដែរ ដូចជា ម្ហូបមហាសម្បត្តិដែលមានលាយគ្រឿងសមុទ្រកម្រជាមួយនឹងសាច់ កំភួនជើងជ្រូកលាយជាមួយផ្សិតចិន និងសារាយសមុទ្រខ្មៅ បង្គាលាយជាមួយទឹកជ្រលក់ និងម្ហូបនាំសំណាងជាច្រើនជម្រើសទៀត។ សូមអញ្ជើញទៅពិសាម្ហូបឈុតដែលមានរសជាតិដ៏ឈ្ងុយឆ្ងាញ់មិនអាចបំភ្លេចបាន តម្លៃចាប់ពី ២៣៨$ សម្រាប់គ្នា ៤ នាក់ ឬ ៥៨៨$ សម្រាប់គ្នា ១០ នាក់។ សូមណែនាំឲ្យកក់ទុកមុនតាមរយៈ +៨៥៥ ១៥ ៤០២ ៣៤៥ ឬ dining@nagaworld.com ។

ចំពោះនំ និងបង្អែមបែបចិនវិញ សូមអញ្ជើញសាកល្បងនំរសជាតិបឺរ នំរសជាតិសណ្តែក នំស្រួយរសជាតិដូង និងនំនាំសំណាងធ្វើពីអង្ករដំណើបដែលមានដាក់លក់ពីម៉ោង ១០ ព្រឹកដល់ ១០ យប់ រៀងរាល់ថ្ងៃ នៅកន្លែងទទួលភ្ញៀវ និងភោជនីយដ្ឋានក្រោមដី Food Pavilion ។

មិនតែប៉ុណ្ណោះ លោកអ្នកនឹងទទួលបានតុក្កតារូបកណ្តុរដ៏ស្រស់ស្អាតតូចមួយនៅពេលចំណាយ ៥០$ ឬច្រើនជាងនេះនៅក្នុងវិក្កយបត្រមួយ នៅតាមភោជនីយដ្ឋានណាមួយរបស់ណាហ្គាវើលដ៍ ឬទិញកញ្ចប់សេវាកម្មស្ប៉ាចាប់ពី ៨៨$ ហើយអ្នកនឹងទទួលបាននូវតុក្កតារូបកណ្តុរធំមួយនៅពេលអ្នកចំណាយលើសពី ៨០$ នៅពេលពិសាម្ហូបអាហារ ឬទិញកញ្ចប់សេវាកម្មស្ប៉ាចាប់ពី ១០៨$។ ចុះឈ្មោះជាសមាជិកណាហ្គាវើលដ៍រីវ៉ត និងទទួលបានតុក្កតាមួយឈុតឥតគិតថ្លៃដែលចំនួនមានកំណត់!

អ្វីដែលកាន់តែអស្ចារ្យនោះ គឺណាហ្គាវើលដ៍នឹងផ្តល់ជូនការសម្តែងសិល្បៈអបអរបុណ្យចូលឆ្នាំចិន ចាប់ពីម៉ោង ៦ ល្ងាច រៀងរាល់ថ្ងៃ នៅឆាកជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១។ អ្វីដែលមានជាលើកដំបូងក្នុងរាជធានីភ្នំពេញ គឺការដើរដង្ហែក្បួនរូបនាគបែបបុរាណចិនដែលគេកម្របានឃើញនៅក្នុងសម័យទំនើប។ រូបនាគ ត្រូវបានគេជឿថា តំណាងឲ្យប្រាជ្ញា អំណាច និងទ្រព្យសម្បត្តិ ដូច្នេះអ្នកអាចដើរតាមក្បួនដង្ហែរូបនាគអមជាមួយលោកតាចិននាំសំណាង និងរូបម៉ាស់ស្កត់ដទៃទៀតដើម្បីទទួលបាននូវមហាលាភសម្រាប់ឆ្នាំថ្មី។ សូមត្រៀមខ្លួនដើម្បីអបអរ និងប្រារព្ធពិធីបុណ្យចូលឆ្នាំចិនជាមួយគ្នានៅណាហ្គាវើលដ៍។ សួស្តីឆ្នាំថ្មីប្រពៃណីចិន!