តើអ្នកដឹងទេថា អ្នកអាចយកសម្បកម្នាស់មកធ្វើជាភេសជ្ជៈដ៏មានឱជារសឆ្ងាញ់ ហើយវាថែមទាំងអាចជួយប្រយុទ្ធប្រឆាំងនឹងជំងឺបានយ៉ាងច្រើនមុខដូចជា ប៉ារ៉ាស៊ីត ចាល់ជាតិទឹក ទល់លាមក និងការរលាកបានផងដែរ។ ដូច្នេះនៅពេលលោកអ្នកចិតសម្បកម្នាស់ សូមកុំបោះសម្បកវាចោលឱ្យសោះ ព្រោះយើងអាចយកវាមកធ្វើជាភេសជ្ជៈ ហើយវាថែមទាំងអាចជួយព្យាបាលជំងឺមួយចំនួនបានយ៉ាងមានប្រសិទ្ធភាព។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ និងវិធីធ្វើនៃទឹកសម្បកម្នាស់៖

ទឹកសម្បកម្នាស់អាចជួយព្យាបាលជំងឺបានដូចជា៖ ជួយប្រយុទ្ធប្រឆាំងនឹងប៉ារ៉ាស៊ីតពោះវៀន,ជួយសម្រួលដល់បញ្ហាពោះវៀន ទល់លាមក និងជំងឺឫសដូងបាត,ការពារកុំឱ្យមានមេរោគក្នុងពោះវៀនធំ,ជួយព្យាបាលការរលាក ធ្វើឱ្យសាច់ដុំរឹងមាំ និងជួយកាត់ស្លេស្មក្នុងបំពង់ក,ជួយឱ្យដំបៅ ឬមុខរបួសឆាប់សះ,ធ្វើឱ្យឈាមរត់បានល្អ,ជួយដល់ការសម្រកទម្ងន់ និងសម្រកខ្លាញ់,ជួយសម្អាតឈាមរបស់អ្នកកុំឱ្យមានមេរោគ,ប្រសិនបើយើងទទួលទានវាក្រោយពេលទទួលទានអាហារ នោះវានឹងជួយរំលាយអាហារ ហើយធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់យើងដំណើរការកាន់តែល្អផងដែរ។

វិធីធ្វើ និងប្រើប្រាស់៖

-ម្នាស់ ១ផ្លែល្មមលាងទឺកឱ្យស្អាត រួចចិតសម្បកម្នាស់ជាចំណិតបន្ទះៗហើយទុកមួយឡែក។

-ដាក់ទឹក ១លីត្រចូលឆ្នាំងដាំទឹកឱ្យពុះ ហើយដាក់សម្បកម្នាស់ចូលក្នុងឆ្នាំង រួចគ្របទុកឱ្យវាពុះប្រហែលជា ១៥ ទៅ ២០នាទី

-បន្ទាប់មកយកទៅចាក់ច្រោះយកតែទឹក ហើយយកមកទទួនទានបានជាការស្រេច។

-ទឹកសម្បកម្នាស់នេះ យើងអាចទទួលទានពេលក្ដៅឧណ្ហៗក៏បាន ឬក៏អាចទុកដល់វាត្រជាក់ចាំទទួលទានក៏បានដែរ៕

សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។  វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង ៕                                                                                                          ប្រភពៈ អ៊ាង​ សុផល្លែត