ខេត្តតាកែវ៖ ស្រ្តីម្នាក់ជិះម៉ូតូម៉ាកស្គុបពី ចាប់ហ្រ្វាំងដួលកណ្ដាលផ្លូវ រថយន្តម៉ាកគា មកដល់កិនចំក្បាល បណ្ដាលឲ្យស្លាប់ភ្លាមៗ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតភូមិឪភាសាំង ឃុំកណ្ដឹង ស្រុកបាទី ។
ស្ត្រីរងគ្រោះឈ្មោះ ឃឹម ផានិត ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិក្ដុល ឃុំលំចង់ ស្រុកសំរោង។

មុនពេលកើតហេតុ ស្ត្រីរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ស្គុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GZ-9943 ក្នុងទិសដៅពីជើងទៅកើត ។ លុះមកដល់ចំណុចខាងលើបានចាប់ហ្រ្វាំង និងដួល ក៏មានរថយន្តម៉ាកគា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-3249 មកដល់គេចមិនទាន់ ក៍កិនចំក្បាល បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ឯបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការវាស់វែង និងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕