ខេត្តបាត់ដំបង៖ មុននេះបន្តិចហ្វេសប៊ុកផេករបស់ស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង បានបង្ហោះថា« ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋានន គរបាលខេត្តបាត់ដំបង សូមជម្រាបជូនសាធារ ណៈជនដែលនិយមប្រើប្រាស់បណ្តាញព័ត៌មានសង្គមជ្រាបថា តាមរយៈការជូនដំណឹងនិងតាមគ្រប់មធ្យោបាយរបស់សមត្ថកិច្ចនគរបាលនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០១៩ ម្សិលមិញ ដើម្បីស្វែងរកអត្តសញ្ញាណ នៃជនរងគ្រោះភេទស្រីដែលប្រ ជាពលរដ្ឋបានប្រទះឃើញដេកស្លាប់ក្នុងសភាពអាក្រាតកាយ ស្ថិតនៅចំណុចវាលស្រែ ស្ថិតក្នុងភូមិ ចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង »។


ហ្វេសប៊ុកខាងលើ បន្តថា « រហូតមកដល់ពេលនេះ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចបានរកឃើញអត្តសញ្ញាណហើយ ដែលសាកសពនោះមានឈ្មោះហង្ស ហ៊ន ភេទស្រី អាយុ៣៩ឆ្នាំ មានទីលំនៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបា ត់ដំបង ។ នៅពេលនេះ សមត្ថកិច្ចនគរបាលបានធ្វើការប្រគល់ សាក សពជូនទៅក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណីហើយ ។


ជាមួយនេះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមថ្លែងអំណរគុណចំពោះការ ចូលរួមផ្តល់ព័ត៌មាន ពីប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន ពិសេសការតាមដាននិងជួយផ្សព្វផ្សាយបន្តតាមរយៈបណ្តាញព័ត៌មានសង្គម ហើយសម ត្ថកិច្ចនគរបាលនៅតែបន្តស្នើសុំការចូលរួមសហការណ៍បន្ថែមទៀតនូវរាល់ព័ត៌មានទាំងឡាយដែលទាក់ទងជាមួយនឹងករណីនេះ ហើយសូមធ្វើការធានាជូនថារាល់ព័ត៌មានទាំងនោះគឺជាការសម្ងាត់ និងសូមធ្វើការធានាសុវត្ថិភាពផ្ទាល់របស់អ្នកផ្តល់ព័ត៌មានក្នុងករណីនេះ» ។
ហ្វេសប៊ុកដដែលបន្តថា « ក្នុងនាមស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង សូមចូលរួមរំលែកទុក្ខចំ ពោះក្រុមគ្រួសារសពនិងសូមប្តេជ្ញាជាឱឡារិកថា ត្រូវតែស្វែងរកការពិតក្នុងករណីនេះឲ្យឃើញ និងនាំខ្លួនជនដៃដល់ដែលបានប្រព្រឹត្តិលើជនរងគ្រោះខាងលើយកមកផ្តន្ទា ទោសតាមផ្លូវច្បាប់ »។
គូររំលឹកថា កាលពីរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ពលរដ្ឋប្រទះឃើញសពនារីម្នាក់ដេកស្លាប់ផ្កាប់មុខ នៅក្រោយផ្សារខេត្តបាត់ដំបង ៕