ទៀបបារាំង ជារុក្ខជាតិត្រកូលជាមួយ និងទៀមខ្មែរផ្លែមានសម្បកសណ្ឋានដូចបន្លាស្រួចៗទន់ តែសាច់ខាងក្នុងដូចសាច់ផ្លែទៀបខ្មែរដែរ និងមានរសជាតិជូរអែម ។

ប្រជាជនយើងនិយមបរិភោគ ផ្លែទុំស្រស់ និង ដាំក្បែរផ្ទះខណៈដែលប្រទេសមួយចំនួនដាំជាដំណាំឧស្សាហកម្ម យកផ្លែ ជាពិសេសយកស្លឹក ធ្វើតែដោយសារ មួយរយៈថ្មីៗ នេះ មានការភញាក់ផ្អើលយ៉ាងខ្លាំង នូវ គុណភាពរបស់ទៀបបារាំង ដែល អាចព្យាបាលជំងឺមហារីកបានច្រើនប្រភេទ តាមការស្រាវជ្រាវនៅសហរដ្ឋអាមេរិក និង ប្រទេសមួយចំនួនផ្សេងទៀត។ មានផលិតផលជាច្រើនយីហោ នៃបណ្តាប្រទេសទាំងនោះ ដែលផលិតចេញជាតែស្លឹកទៀបបារាំង ហើយក៏មានអ្នកជំងឺមហារីកជាច្រើនបានអះអាងថាបានជោគជ័យ និងជាសះស្បើយ ។ តែក៏គួរប្រើវិចារណញាណក្នងការប្រើប្រាស់ផងដែរ។

+អត្ថប្រយោជន៍របស់ទៀបបារាំងចំពោះសុខភាព៖
– បង្កើនទឹកដោះស្ត្រីមានបុត្រ
– ធ្វើឲ្យស្ងប់ និងគេងលក់ ( ស្លឹក )
– ជួយបន្ថយអាការៈស្រវឹងស្រា ដោយយកសន្លឹកញីត្រាំជាមួយទឹក និងច្របាច់ក្រូឆ្មា ២ផ្លែចឹបបន្តិចម្តង និង សល់ទឹកយកមកលុប់មុខ
– ជួយបំបាត់ឈាមចេញ តាមជើងធ្មេញ ( ញ៉ាំផ្លែទុំ )
– បំបាត់ក្អក ចុក សន្លាក់ ឈឺក្បាល មួយ ចំហៀង ជាដើម ។
មិនតែប៉ុណ្ណោះ ផ្លែទៀបបារាំង អាចយកមកធ្វើជាបង្អែមដំណាប់ នឹងទឹកក្រឡុក ការ៉េម… ជាដើម ។

+ វិធីធ្វើទឹកតែស្លឹកទៀបបារាំង៖
– លាងស្លឹកទៀបបារាំង ៣ សន្លឹក ( ស្លឹកស្ងួតក្រៀមហាលក្នុងម្លប់មិនយកស្លឹកស្រស់ទេ )
– ទឹក ១ពែងធំ ដាក់ក្នុងកូនឆ្នាំងដាំពុះរួចកាត់ស្លឹកទៀបបារាំងក្រៀមដាក់ចូលទុកបន្តឲ្យពុះ ៣០នាទី ឬ ១ម៉ោង រួច យកទឹកនោះមកពិសារក្តៅ ឬ ត្រជាក់ តាមចំណូលមុនពេលបាយ កន្លះម៉ោង ៣ ដង ១ ថ្ងៃ ចំនួន ១ខែ ឈប់ ១០ ថ្ងៃ រួចបន្តបន្ទាប់ទៀត ។
ចំណាំៈ ទៀបបារាំងជាផ្លៃឈើសម្រាប់បរិភោគ មិនមែនជាថ្នាំព្យាបាលជំងឺទេគ្រាន់តែមានគុណសម្បត្តិ ក្នុងការការពារ​ និងថែទាំជម្ងឺ ៕