ខាងក្រោមនេះជារូបមន្តធម្មជាតិរឹតបំបាត់ស្ពឹកដៃជើង ឈឺឆ្អឹងឆ្អែង ឈឺដៃជើង កប់សរសៃ ថ្លោះដៃជើង អ្នកទើបសម្រាលកូនហើយ អាចយករឹតដើម្បីឱ្យរឹងសរសៃដៃជើងបាន! គ្រឿងផ្សំរកបានងាយណាស់ ! លាបទៅជាហើយ!

១.គ្រឿងផ្សំ៖

-ស្រាស 0,5 ឬ ១លីត្រ

-ក្រូចសើច ១ គីឡូក្រាម

-ពន្លៃបុកឱ្យម៉ដ្ឋ

២.វិធីធ្វើ៖

-យកស្រាស និងក្រូចសើចទាំងអស់ក្នុងបរិមាណដូចរៀបរាប់ខាងលើ ដាក់ចូលគ្នាក្នុងឆ្នាំង ឬខ្ទះមួយហើយដាំឱ្យពុះ

-បន្ទាប់មកដាក់មើមពន្លៃបុកម៉ដ្ឋចូល៣ស្លាបព្រាបាយ

-រួចហើយទុករំងាស់ឱ្យចេញជាតិចូលគ្នាប្រហែលកន្លះម៉ោង។

៣.វិធីប្រើប្រាស់៖

១ថ្ងៃ រឹត ៣ដង ព្រឹក ថ្ងៃ និងល្ងាច។ ព្យាយាមរឹតឱ្យទៀងទាត់ នឹងឃើញលទ្ធផលគាប់ប្រសើរពេកណាស់បងប្អូន!