រាជធានីភ្នំពេញ៖ ចៅប្រុសបង្កើតរបស់លោកតាអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត គឺលោក ស៊ីនសេដ្ឋាកុល បានទទួលមរណភាព កាលពីវេលាម៉ោង១៧ និង៣០នាទី ល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ដោយដាច់សរសៃឈាមខួរក្បាល ក្នុងអាយុ៣៨ឆ្នាំ។


សូមបញ្ជាក់ថា លោកស៊ិន សេដ្ឋកុល ជាចៅប្រុសបង្កើតរបស់លោកតាអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត និងត្រូវជាកូនលោកស៊ិន ច័ន្ទឆាយា (ស្លាប់កាលពីឆ្នាំ២០១៥) ។
សពលោកស៊ិន សេដ្ឋកុល តម្កល់ធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ156បេ ផ្លូវលេខ27 សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ៕