ខេត្តកណ្តាល៖ ជនទំនើងម្នាក់បានសៀតកាំបិតប៉័ងតោនឹងចង្កេះ ហើយជិះម៉ូតូដេញតាមកាប់យុវជន២នាក់ តែជួបនឹងកម្លាំងសមត្ថកិច្ច ក៏ធ្វើអន្តរាគមន៍ចាប់ខ្លួនអ្នកលេងកាំបិតប៉័ងតោនោះ យកមកចាត់ការតាមផ្លូវច្បាប់។
ករណីហិង្សានេះ បានកើតឡើង កាលពីម៉ោង១៤ និង៣០នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។


ជនសង្ស័យមានឈ្មោះ សេង ចន្ទ័រត្ន័ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅមុខរបរនៅផ្ទះ។ ចំណែក ជនរងគ្រោះ ទី១-ឈ្មោះទឹម សារ៉ន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅកន្លែងកើតហតុ មុខរបរជាង ម៉ាស៊ីនត្រជាក់។ ទី២-ឈ្មោះ គឹម សារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ បមុខរបរ ជាងម៉ាស៊ីនត្រជាក់។


សមត្ថកិច្ច បានឲ្យដឹងថា កាលពីវេលាកើតហេតុខាងលើ ជនរងគ្រោះទី១បានជិះម៉ូតូតែម្នាក់ឯងមកដល់គល់ស្ពានក្រពើហារ ស្រាប់តែជួបនឹងជនសង្ស័យខាងលើ មានសៀតកាំបិតប៉័ងតោជាប់ចង្កេះហើយ បានទះជនរងគ្រោះ១ដៃពេលនោះជនរងគ្រោះបានបើកម៉ូតូរត់គេច ចំណែក ជនសង្ស័យបានម៉ូតូដេញតាមរហូត ក៏ជួបនឹងសមត្ថកិច្ចឃាត់ខ្លួនបានរួមនិងវត្ថុតាងយកមកសាកសួរនៅប៉ុស្តិ៍ដើមមៀន។


ប្រភពបន្តថា នៅពេលមកដល់ប៉ុស្តិ៍ដើមមៀន ជនរងគ្រោះទី១ក៏បានមកជាមួយជនរងគ្រោះទី២ដើម្បីឲ្យសមត្ថកិច្ចសាកសួរ នៅពេលកំពុងសាកសួរ ស្រាប់តែជនសង្ស័យស្ទុះមកវាយជនរង
គ្រោះទី២ បណ្តាលឲ្យដួលដេកក្រោមតុតែម្តង។ ពេលនេះ សមត្ថកិច្ចកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕