រាជ​ធា​នៅ​ភ្នំពេញ ៖ សំណាក់​ឆ្អឹង​សត្វ​ដ៏​កម្រ ជា​សត្វ​ជិត​ផុត​ពូជ ចំនួន​២៨២.៦៦​គីឡូក្រាម ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ បង្ក្រាប​បាន​នា​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៩ ដោយ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​២​នាក់ នៅ​អាកាសយានដ្ឋាន​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ។​

​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ការ​រត់ពន្ធ​ទំនិញ​ខុសច្បាប់​នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ រួម​មាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ក្រសួងមហាផ្ទៃ សហការ​គ្នា​ជាមួយ​កម្លាំង​ការិយាល័យ​គយ​អន្តរជាតិ​ភ្នំពេញ និង​មន្ត្រី​កាំកុងត្រូល​ផែស្ងួត​ចុង​ទី ក្រោម​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង បាន​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​មុខសញ្ញា​ជា​ជនជាតិ​វៀតណាម​បាន​២​នាក់ នៅ​អាកាសយានដ្ឋាន​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ផង​ដែរ មាន​សំណាក់​ឆ្អឹង​សត្វព្រៃ​ចំនួន ២៨២.៦៦ គីឡូក្រាម ។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​សមត្ថកិច្ច ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕