ភ្នំពេញ៖ ដើម្បីស្វាគមន៍ឆ្នាំថ្មីនៅថ្ងៃទី៣១ ធ្នូនេះ សូមគោរពអញ្ជើញពុកម៉ែបងប្អូនទាំងអស់មកសួនច្បារសម្តេចតេជោ ហ៊ុន សែន នៅមុខណាហ្គាវើលដ៍ទី១ ដើម្បីទស្សនាតន្ត្រីឆ្លងឆ្នាំដ៏អស្ចារ្យ ដោយសេរី ចាប់ពីម៉ោង ៩:៣០ យប់តទៅ! មកមុន មានឱកាសនៅជិតឆាកតន្ត្រីមុន។

តន្ត្រីស្វាគមន៍ឆ្នាំសកលដ៏អស្ចារ្យនេះ នឹងចូលរួមសម្តែងដោយកំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជា ដូចជា នីកូ និងសុគន្ធ និសា។ ចំណែកក្រុមតូច Small World Small Band នឹងបំពេរអារម្មណ៍របស់ពុកម៉ែបងប្អូនជាមួយបទចម្រៀងដ៏ពេញនិយមដែលតាក់តែងដោយពួកគេផ្ទាល់។ រីឯ ពិធីករ និងពិធីការិនី មានដូចជា ពិធីករខ្ពស់សង្ហា យឹម ណារ៉ា ប្រុសស្អាតកម្ពុជាឆ្នាំ២០១៩ ទ្រី តារាវុធ កញ្ញាឯកចក្រវាឡកម្ពុជាឆ្នាំ២០១៩ សំណាង អេលីណា និងកញ្ញាឯកកម្ពុជាឆ្នាំ២០១៧ រឿន ណាត។

អ្វីដែលកាន់តែអស្ចារ្យនោះ ពុកម៉ែបងប្អូនទាំងអស់ នឹងបានទស្សនាការសម្តែងរបស់បេក្ខនារីកញ្ញាឯកកម្ពុជាវគ្គផ្តាច់ព្រ័ត្រ និងការសម្តែងសិល្បៈដោយសិល្បករ-សិល្បការិនីជាតិ និងអន្តរជាតិប្រចាំណាហ្គាវើលដ៍ផងដែរ។ ចូលរួមទស្សនាការប្រគំតន្ត្រីនេះដែលមានការបាញ់កាំជ្រួចដ៏ភ្លឺផ្លេករហូតដល់ម៉ោង ១២ អធ្រាត្រ និងស្វាគមន៍ឆ្នាំ២០២០ ជាមួយគ្នា!

មុននឹងទៅទស្សនាតន្ត្រីឆ្លងឆ្នាំ សូមអញ្ជើញទៅភោជនីយដ្ឋាន 2Pangea (ជាន់ទី២ ណាហ្គាវើលដ៍ទី២) ដើម្បីពិសាអាហារប៊ុហ្វេដែលមានម្ហូបច្រើនមុខជាងគេក្នុងរាជធានីភ្នំពេញ និងម្ហូបពិសេសច្នៃដោយចុងភៅដ៏ចំណានរបស់ណាហ្គាវើលដ៍ដែលមានបម្រើជូនចាប់ពីម៉ោង ៥:៣០ ល្ងាចរហូតដល់ម៉ោង ១០ យប់ តម្លៃ ៣៨$ សម្រាប់ម្នាក់ ១៩$ សម្រាប់កុមារអាយុក្រោម ១២ ឆ្នាំ និងឥតគិតថ្លៃសម្រាប់កុមារអាយុក្រោម ៥ ឆ្នាំ។ សូមណែនាំឲ្យកក់ទុកមុនតាមរយៈ +៨៥៥ ៤០២ ៣៤៥ ឬ dining@nagaworld.com ។

ប្រសិនបើលោកអ្នកមានបំណងចង់ជប់លៀង រាំលេងកម្សាន្ត និងក្រេបភេសជ្ជៈពិសេសនោះ សូមអញ្ជើញទៅក្លឹបដាលីនដាលីន នៅជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ ចាប់ពីម៉ោង ៩ យប់រហូតទៀបភ្លឺដែលមានការប្រគំតន្ត្រីផ្ទាល់ ភេសជ្ជៈបញ្ចុះតម្លៃ កាដូពិសេស និងហ្គេមសប្បាយៗជាច្រើន ។ល។

សូមអញ្ជើញចូលរួមទស្សនាតន្ត្រីឆ្លងឆ្នាំធំបំផុតនៅរាជធានីភ្នំពេញរៀបចំឡើងដោយណាហ្គាវើលដ៍ នៅថ្ងៃទី៣១ ធ្នូនេះ។ ជួបគ្នាឆាប់ៗនេះ!