ក្រុងព្រះសីហនុ៖ ក្រោយពីថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៩ ឯកឧត្តមគួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ បានប្រកាសជាផ្លូវការដោយ​អនុវត្ត​តាម​សារាចរ​ណែរ​នាំ របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​២០៧ ស​.​រ​.​ណ​.​ន ចុះ​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៩ មិន​អនុញ្ញាត​​ឱ្យ​មាន​ល្បែង​អន​ឡាញ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។

ស្រាប់តែប៉ុន្មានម៉ោងនេះមានជនជាតិចិនជាច្រើន បានសម្រុករៀបបង្វិចចេញពីក្រុងព្រះសីហនុ បានធ្វើឲ្យម្ចាស់រថយន្ដជាច្រើនដែលជួលឡានឲ្យចិន មានការភ័យស្លន់ស្លោរព្រោះពេលនេះពួកគេកំពុងតែជួបហានិភ័យខ្ពស់ ដែលត្រូវបង្ខំចិត្តលក់រថយន្ដបញ្ចុះតម្លៃស្ទើរតែ៥០% ដើម្បីយកប្រាក់ស្រង់ដើមស្របពេល​រថយន្ត​ជួល​ឱ្យ​ចិន​ហើយ​ចិន​បាន​ប្រគល់​មក​ឱ្យវិញ។

តាមប្រភពដដែលបានឲ្យដឹងថារថយន្ដខ្លះទិញចូលទៅដល់២ ទៅ ៣ម៉ឺនដុល្លារ តែលក់ចេញទៅវិញបានតម្លែត្រឹមតែ៧ទៅ៨ពាន់ដុល្លារតែប៉ុណ្ណោះ តម្លៃប៉ុណ្ណឹងហើយសឹងតែរកទីផ្សារអ្នកទិញគ្មានផង ដែលបានធ្វើឲ្យកកស្ទះរថយន្ដសល់ពេញឃ្លាំងពិបាកក្នុងការលក់ចេញុ។

គួររំលឹកដែលថាប្រសិនបើមានកាស៊ីណូ​ទាំងឡាយ​ណា​ដែល​នៅ​តែ​បន្ត​បើក​ឱ្យ​លេងល្បែង​អន​ឡាញ​ទៀត​នោះ​ត្រូវ​អនុវត្ត​តាម​ផ្លូវច្បាប់​ដោយ​មិន​មានការ​លើកលែង ៕