រាជធានីភ្នំពេញ៖ តារាស្រីដ៏មានប្រជាប្រិយភាពពេជ្រ សូលីកា ដូចដែលបងប្អូនបានដឹងស្រាប់ហើយថាកន្លងបានរយៈពេលប៉ុន្មានខែនាងបានដឹកដៃគូរដណ្ដឹងដ៏សង្ហាររបស់នាងចូលរោងភ្ជាប់ពាក្យ ដែលមានការចូលរួមអបអរសាទរពីញាតិមិត្តទាំងសងខាង នឹងបណ្ដាភ្ញៀវដែលជាច្រើន នៅក្នុងពិសេសរបស់នាង។

គូរដណ្ដឹងរបស់តារាស្រីរូបនេះបានធ្វើការបង្ហោះរូបភាពទារកក្នងផ្ទៃដែលថតដោយម៉ាស៊ីនអេកូ ព្រមទាំងសរសេរជាភាសាអង់គ្លេសរៀបរាប់ថា “You know when you’re little and the future feels like it’s really far away. Deep down inside; you think you know what it looks like. You’ll know exactly how to act and feel. You’ll have conquered all your fears, and you’ll never feel dump or uncomfortable.​ So now begins your own chapter my little one”។ (បកប្រែជាភាសាខ្មែរ អ្នកដឹងទេថាអ្នកនៅក្មេងអនាគតវាពិតជានៅវែងឆ្ងាយ ជ្រៅនៅខាងក្នុងអ្នកគិតថាអ្នកដឹងពីអ្វីដែលមើលទៅល្អ ពិតប្រាកដណាស់អ្នកនឹងដឹងច្បាស់ថាត្រូវធ្វើយ៉ាងម៉េចរបៀបនៃការធ្វើ នឹងប្រើអារម្មណ៏ មិនយូរទេអ្នកនឹងឈ្នះភាពភ័យខ្លាចរបស់អ្នក ហើយអ្នកនឹងលែងមានអារម្មណ៏ថាអត់សប្បាយចិត្ត អត់ស្រួលចិត្តត្រង់ណាទៀតហើយ ដូច្នេះចាប់ពីឥឡូវនេះទៅសូមចាប់ផ្ដើមទំព័រជីវិតថ្មីជាមួយនឹងកូនរបស់ពួកយើង)។

សូមបញ្ជាក់ថា តារាចម្រៀងស្រីស្រស់ស្អាត ពេជ្រ សូលីកា បានភ្ជាប់ជាមួយនឹងលោក គឹមហាន អាយុ២៦ ឆ្នាំ ជាជនជាតិខ្មែរ និងជាអ្នក designer សំម្លៀកបំពាក់នៅអូស្រ្ដាលី កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ កន្លងមកនេះ ហើយពួកគេមិនទាន់បានកំណត់ថ្ងៃចូលរោងការឡើយឲ្យពិតប្រាកដទេ ស្រាប់តែពេលនេះ ក៏បែកធ្លាយថា ពេជ្រ សូលីកា មានទម្ងន់តែម្តង។
ជុំវិញនឹងរឿងរ៉ាវខាងលើនេះ «KBN» មិនដឹងថា ពិតកម្រិតណាទេ ព្រោះមិនអាចសុំការបកស្រាយពីកញ្ញាពេជ្រ សូលីកា បាន តែយ៉ាងណា យើងរង់ចាំស្វាគមន៍គ្រប់ពេលវេលា ៕