យោងតាមហ្វេសប៊ុកផេក ឈ្មោះ និយាមដើមកីឡា ដែលបានបង្ហោះរូបថតចំនួន២សន្លឹក កាលពី៣ម៉ោងមុន ដោយភ្ជាប់ជាមួយនឹងសំណេរថា«ប្រាក់រង្វាន់ មួយរយពាន់រៀល សូមចូលរួមអបអរដល់កីឡាការនី វឿន សុថាន ជាកីឡាការនីបាល់ទាត់សមាគម នៃមន្ទីរអប់រំខេត្តកំពង់ឆ្នាំង ដែលបានទទួលស្បែកជើងមាសពីសហព័ន្ធបាល់ទាត់នារីកម្ពុជា»។

ក្រោយពីមានការបង្ហោះរូបភាព កីឡាការិនីបាល់ទាត់វឿន សុថាន ជាម្ចាស់ពាន់ស្បែកជើងមាស ជាមួយនឹងប្រាក់រង្វាន់ចំនួន១០ម៉ឺនរៀល ធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ និងរិះគន់ឡើងរង្គើបណ្តាញសង្គមហ្វេសប៊ុក។
ជុំវិញនឹងករណីខាងលើនេះ « KBN » មិនដឹងជាមានការពិតកម្រិតណាទេ ព្រោះមិនអាចសុំការបញ្ជាក់ពីសាមីម្ចាស់រូបថត និងអង្គភាពពាក់ព័ន្ធបានទេ តែយ៉ាងណា យើងរង់ចាំការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ៕