បរទេស៖ តារារ៉េបស្រីនាង Cardi B ជនជាតិអាមេរិក​ បានធ្វើការបង្ហាញខ្លួននៅក្នុងផ្សារទំនើបមួយ កំពុងតែក្លាយជាប្រធានបទក្ដៅគគុកបំផុតនៅក្នុងបណ្ដាញសង្គមទាំងអស់។

មានមនុស្សមិនតិចទេដែលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពី Cardi B បានចំណាយពេលក្នុងថ្ងៃឈប់សម្រាករបស់នាងនៅផ្សារទំនើប Aventura ក្នុងទីក្រុង Miami តែអ្វីដែលគួរឲ្យចាប់អារម្មណ៏នោះគឺ សក់របស់នាងត្រូវបានគ្របដោយកន្សែងរុំក្បាលដ៏សាមញ្ញ ក្នុងសម្លៀកបំពាក់រ៉ូបពណ៌ខៀវ នឹងស្បែកជើងពណ៌ខ្មៅ ដែលនៅលើផ្ទៃមុខគ្មានការតុបតែងអ្វីសោះ ដែលធ្វើឲ្យមហាជនលាន់មាត់ថានេះមិនមែនជានាងទេ គឺគេមើលសឹងតែមិនស្គាល់តែម្ដង។

ប៉ុន្តែទោះបីជាយ៉ាងណាក្ដី ក៏តារារ៉េបហ៊ីបហបស្រីរូបនេះ នៅតែអាចទាក់ទាញមនុស្សជុំវិញឲ្យចាប់អារម្មណ៏មកលើរូបនាង តាមរយៈការបង្ហាញរាងខ្សែកោងរបស់នាង និងផ្នែកខ្លះនៃស្នាមសាក់ដ៏ធំនៅផ្នែកខាងស្តាំក្រោមត្រគាក ដែលមើលទៅនាងនៅតែស៊ីចស៊ីជានិច្ច ៕

សូមប្រិយមិត្តអញ្ជើញទស្សនា ដូចខាងក្រោម៖