ខេត្តកណ្ដាល៖ បុរសល្មោភកាមម្នាក់ រំលោភចៅចុងខ្លួនឯងទើបមានអាយុ១០ឆ្នាំ បានសម្រេច៣ដង លុះស្រ្តីជាប្រពន្ធជនសង្ស័យដែលត្រូវជាជីដូនក្មេងស្រីរងគ្រោះដឹង ក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅភូមិពាមតាឯក ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ។
មន្ត្រីនគរបាលស្រុកល្វាឯម បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ធុច សុខ ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។ រីឯក្មេងស្រីរងគ្រោះ មានអាយុ១០ឆ្នាំ ។ ជនសង្ស័យត្រូវជាជីតាចុងរបស់ក្មេងស្រីរងគ្រោះ រស់នៅផ្ទះជាមួយគ្នា នៅភូមិឃុំខាងលើ ។


ប្រភពដដែលបន្តថា កន្លងមក ក្នុងកំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ ជនសង្ស័យជាជីតា បានចាប់រំលោភក្មេងស្រីរងគ្រោះ ត្រូវជាចៅស្រីចុងខ្លួនឯង ដោយគំរាមមិនឲ្យនិយាយប្រាប់អ្នកណាឲ្យដឹងនោះទេ ។ លុះដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ស្រ្តីជាជីដូនឈ្មោះធុល សុម៉ៃ ឃើញសកម្មភាពប្ដីរបស់ខ្លួនជាជនសង្ស័យមានអាកប្បកិរិយាជាមួយចៅខុសប្រក្រតី ហើយឃើញចៅមានអាការៈស្លេកស្លាំង ក៏បាននាំចៅទៅពិនិត្យនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ហើយជជីកសួរ ទើបក្មេងស្រីរងគ្រោះបានរៀបរាប់ប្រាប់ជីដូនថា ជនសង្ស័យជាជីតាបានចាប់រំលោភនាងចំនួន៣ លើកមកហើយ តាំងពីខែវិច្ឆិកាមក ។
ក្រោយបែកការណ៍ ស្រ្តីជាជីដូនបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឧកញ៉ាអុង ដើម្បីចាប់ជនសង្ស័យជាប្ដី និងជាជីតា យកទៅចាត់ការតាមច្បាប់ ។
ជនសង្ស័យឈ្មោះធុច សុខ ត្រូវកម្លាំប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឧកញ៉ាអុង បញ្ជូនទៅកាន់អធិការដ្ឋាន ដើម្បីចាត់ការបន្តតាមច្បាប់ ៕