រុក្ខជាតិទាំងពីរមុខនោះគឺ ម្រុំ និងខ្ញី ។ ម្រុំនិងខ្ញី ត្រូវបានគេប្រើប្រឆាំងនឹងជំងឺជាច្រើន និងងាយទទួលបានផល។

+វិធីធ្វើរូបមន្តលាយគ្រឿងទាំងពីរ៖

-គ្រឿងផ្សំ៖ ខ្ញីស្រស់ ៨៥ ក្រាម, ស្លឹកម្រុំ ១0 សន្លឹក, ទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ និងទឹកឆ្អិន ៤ កែវ (មួយកែវចំណុះ ២០០ មិល្លីត្រ)។

+វិធីធ្វើ និងប្រើប្រាស់៖ លាងខ្ញីឱ្យស្អាត កាត់វាជាចំណិតៗ។ ដាំវានៅក្នុងទឹក ៤ កែវរយៈពេល ១០ នាទី។ បិទភ្លើង ហើយដាក់ស្លឹកម្រុំចូលដែរ រួចទុកចោល ៥ នាទី។ ប្រសិនបើអ្នកចង់បន្ថែមជាតិផ្អែម ដាក់ទឹកឃ្មុំចូល។ ពិសារៀងរាល់ព្រឹក ក៏ដូចជាមុនពេលចូលគេង។

* អត្ថប្រយោជន៍ម្រុំ និងខ្ញីរួមបញ្ចូលគ្នា៖

– បំបាត់រលាកសន្លាក់ឆ្អឹង

– បញ្ចុះកម្រិតកូឡេស្ដេរ៉ុល

– បំបាត់ឈឺក្បាល

– បង្ការដំបៅក្រពះ និងល្អសម្រាប់អ្នកដំបៅក្រពះ

– ការពារថ្លើមមិនឱ្យខូច

– បំបាត់ស្លេកស្លាំង

– បំបាត់ហត់ អស់កម្លាំងល្ហិតល្ហៃពេលធ្វើដំណើរផ្លូវវែងឆ្ងាយ

– បន្ធូរបន្ថយការក្អួតគ្រប់អ្នកជំងឺមហារីក

– បំបាត់វិលមុខសម្រាប់ស្ដ្រីមានគភ៌