តារាចម្រៀងល្បីឈ្មោះមុនឆ្នាំ១៩៧៥ អ្នកស្រី ប៉ែន រ៉ន មានស្រុកកំណើតនៅទីរួមខេត្តបាត់ដំបង (ម្តុំស្ថានីយរថភ្លើង) ។ ឪពុកជាបុគ្គលិកស្ថានីយរថភ្លើង មានតួនាទីជាអ្នកកាច់ផ្លូវដែកឱ្យរថភ្លើងប្ដូរផ្លូវ។ ឯម្តាយអ្នកស្រីជាមេផ្ទះ ។


អ្នកស្រីមានបងប្អូនបង្កើតចំនួន ៥នាក់ ៖
១- ប៉ែន ស៊ីថា (ប្រុស) អ្នកបញ្ចូលសម្លេងភាពយន្ត
២- ប៉ែន លន់ (ប្រុស) គ្រូកីឡាប្រដាល់
៣- ប៉ែន រ៉ន រូបអ្នកស្រីផ្ទាល់
៤- ប៉ែន កថាថន (ប្រុស) អ្នកប្រដាល់
៥- ប៉ែន រ៉ម (ស្រី) អ្នកចម្រៀង
អ្នកស្រី ប៉ែន រ៉ន បានមកដល់ទីក្រុងភ្នំពេញ នៅអំឡុងដើមទសវត្យរ៍ឆ្នាំ ១៩៦០ គឺពេលអ្នកស្រីនៅក្រមុំ និងមិនទាន់ក្លាយជាអ្នកចម្រៀងអាជីពនៅឡើយ។ ពេលមកដល់ភ្នំពេញ ដំបូង អ្នកស្រីគ្រាន់ចូលច្រៀងនៅក្នុងពិធីប្រគុំតន្រី្តលក់សំបុត្រខ្លះៗ និងក្នុងល្បែងកំសាន្តដ៏ពេញនិយមមួយនាសម័យនោះ ដែលឲ្យឈ្មោះថា“កញ្ញាធ្លាក់ទឹក” ។ លុះមកដល់ឆ្នាំ ១៩៦៤ ទើបអ្នកស្រីបានក្លាយជាអ្នកចម្រៀងអាជីព។


ក្រោយថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ អ្នកស្រីត្រូវបានពួកខ្មែរក្រហម ប៉ុល ពត ជម្លៀសឲ្យទៅរស់នៅស្រុកបាទី ខេត្តតាកែវ ហើយត្រូវបាពួកវាសម្លាប់ជាមួយកូនៗទាំងអស់ នៅទីនោះ ។
បទចម្រៀងដែលអ្នកស្រី ប៉ែន រ៉ន បន្សល់ទុក រួមមាន៖

• កញ្ញា៨០គីឡូ
• កន្លង់ភ័យខ្លួន
• កម្មពៀរ
• កំលោះឡានក្រហម
• ក្ដៅថ្ងៃមិនស្មើក្ដៅចិត្ត
• ក្រយប់ម្ល៉េះហ្ន៎!
• គ្មានពីទេព្រហ្មចារីយ៍
• ចង់នៅលើមេឃ
• ចិត្តស្រីៗ
• ចាំ!ចាំ!ចាំ
• ច័ន្ទពេញបូរមី
• ច្រលំប្ដីគេ
• ឆ្នាំអូន៣១
• ជួបតែប្រុសក្បត់
• ជើងមេឃពណ៌ខ្មៅ
• ជំនោរត្រជាក់
• ថ្ងៃណាបងទំនេរ
• បងកុំព្រួយ
• បណ្ដាំទន្លេបួនមុខ
• ប្រុសចង្រៃ
• ប្រុសស្នេហ៍
• ប្រុសរាងយេយេ
• មិនចង់ស្គាល់ទេក្ដីស្នេហា
• មិនសុខចិត្តទេ
• មេត្តាអូនផង
• មេម៉ាយបីដង
• ម្ចាស់ចិន្ដា
• រាត្រីនៅប៉ៃលិន
• រាំចង្វាក់ថ្វីស
• រាំអាហ្គោៗ
• វាលស្រីស្រណោះ
• វាលស្មៅខៀវខ្ចី
• សប្បាយអ្វីម៉្លេះ
• សួរអីសួរចុះ
• សែនខ្មាស់គេ
• សំលេងឃ្មោះការ
• ស្ដាយចិត្តដែលស្រលាញ់
• ស្នេហ៍ក្រោមម្លប់ជ្រៃ
បទចំរៀងឆ្លងឆ្លើយជាមួយលោក ស៊ីន ស៊ីសាមុត
• ខែចេត្រចូលឆ្នាំ
• ចូលជ្រកសិននាង
• បណ្ដែតក្បូនលេង (កំសាន្តគង្គា)
• រូបពីរជីវិតមួយ
• ស្នេហ៍ដូចជើងមេឃ
• ស្ម័គ្រអូនមួយ
• សុំថតមួយ
• កូនកាត់បីសាសន៍
បទចម្រៀងឆ្លងឆ្លើយជាមួយអ្នកស្រី រស់ សេរីសុទ្ឋា
• ទេសចរក្នុងក្តីស្រមៃ
• ទេសភាពឋានកណ្តាល
• មួយថ្ងៃល្អបីដង
• មួយស មួយខ្មៅ (jerk)
• ទោចយំហៅកូន (soundtrack)
• ល្អណាស់ប្ដីខ្ញុំ (រាំវង់)
• ប្ដីខ្ញុំ (រាំវង់)
• អមរាព្រាត់ប្តី (soundtrack)
• ថៅកែត្បូងណាកូន
• ខ្វះអីប្រុសស្អាត
• ក្រមុំទាំង៣
• មិនព្រមទេចុង
បទចំរៀងឆ្លងឆ្លើយជាមួយអ្នកចំរៀងដទៃ
• ស្រលាញ់ស្រីណាស់ (ជាមួយលោក អ៊ិន យ៉េង)
• អាណិតអូនផងប្ដីអើយ (ជាមួយលោក អ៊ឹង ណារី)
• កន្ទឹមត្បូងឡក (ជាមួយលោក ជា សាវឿន)៕