ខេត្តប៉ៃលិន៖ មានមហាជនមិនតិចនាក់ទេដែលបាន នឹងកំពុងតាមដានព័ត៌មានអំពិនាយចឹម ដែលជាតារាចំរៀងកំពូលប្រចាំផលិតកម្មសាន់ដេ ទាក់ទងនឹងករណីយុវជនម្នាក់បានប្រើអំពើហឹង្សាដោយបានយកឈើជ្រុងវៃទៅលើខ្លួន នឹងក្បាលបានបង្កជារបួសស្នាមត្រូវដៃ នឹងក្បាលដេរអស់ចំនួន៥ថ្នេរផងដែរ ផ្តើមដោយភ្លើងប្រចណ្ឌរឿងនាយចឺមឆាតទាក់ទងជាមួយស្រីស្នេហ៍របស់គេ ដែលមហាជននៅតែមិនទាន់ដឹងអត្តសញ្ញាណនារីម្នាក់នោះជាអ្នកណា។

ស្រាប់តែមុននេះបន្តិចក៏បានបែកធ្លាយនូវរូបនារីម្នាក់ហ្នឹងចេញមក គឺរូបនាងពិតជាស្រស់ស្អាតខ្លាំងណាស់​ ដែលមានមុខមាត់ស្អាតបាតរាងស្រឡូន គួរឲ្យស្រលាញ់​បើប្រុសណាបានឃើញ ហើយប្រាកដជាលង់ស្នេហ៍ជាក់ជាពុំខាន​។

https://1.bp.blogspot.com/-SsGOytaODFA/XftNCWrC_rI/AAAAAAAAJFY/wctaE4E0zX8I_Mzeu088qhvhQN7t2IyQQCLcBGAsYHQ/s1600/16.JPG
https://1.bp.blogspot.com/-DSOhwHOxoyE/XftNDYcZd7I/AAAAAAAAJFk/Q8jGe21UlIcLs66oKEMkw-SbXaPFCLweQCLcBGAsYHQ/s1600/17.JPGhttps://1.bp.blogspot.com/-zATgPdDrlnQ/XftNDRRTDhI/AAAAAAAAJFo/HMc3-VzIwyodBQf61qTlRDmgh2WPObZzACLcBGAsYHQ/s1600/18.JPGសូមបញ្ជាក់ដែលថា ហេតុការណ៍តារាកំប្លែង និងតារាចម្រៀងនាយចឺម ត្រូវគេវាយបែកក្បាលនេះ បានកើតឡើង និងបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៤និង២០នាទីល្ងាច ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវគេវាយបែកក្បាល ដោយផ្តើមចេញពីរឿងទាក់ទងនឹងស្រីស្នេហ៍គេនេះឈ្មោះ សុខ មេសា ហៅនាយចឺម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាតារាចម្រៀងប្រចាំនៅផលិតកម្មសាន់ដេរ រស់នៅភូមិត្រាចកោះ ឃុំមហាឫស្សី ស្រុកគងពីសី ខេត្តកំពង់ស្ពឺ ។


ចំណែកជនដៃមានឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បុគ្គលឹកក្រុមហ៊ុន រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ សាលាក្រៅ ខេត្តប៉ៃលិន ។ ប្រភពបន្តថា យុវជនដៃបានយកកំណាត់ឈឺជ្រុងប្រវែងប្រហែល ០.៥ ម៉ែត្រ វាយនាយចឺម បណ្តាលឲ្យមានរងរបួសត្រង់កំភួនដៃទាំងសងខាង និងបែកក្បាលហូរឈាមកក្លាក់ត្រូវគ្រូពេទ្យជួយដេរមុខរបួចំនួន ៥ថ្នេរ និងបណ្ដាលឲ្យបែកទូរស័ព្ទម៉ាក IphoneX ចំនួន ១ គ្រឿងរបស់ជនរងគ្រោះ (ខូចទាំងស្រុង) ៕