រាជធានីភ្នំពេញ: មន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល សហការជាមួយមន្ត្រីនគបាលត្រួតពិនិត្យបទស្មើសសេដ្ឋកិច្ច,ព្រះរាជអាជ្ញារងឯកស៊ុនរស្មី,មន្រ្តីគយនិងរដ្ឋាករខេត្តកណ្តាល និងអាជ្ញាធរភូមិឃុំស្រុកកណ្តាលស្ទឹង កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ បាចុះបង្ក្រាបកន្លែងកែច្នៃខុសលក្ខណៈបច្ចេកទេស ចំនួន២តាំង នៅភូមិស្រុកធំ ឃុំជើងកើក ខេត្តកណ្តាល រកឃើញរថយន្តកែច្នៃខុសច្បាប់ចំនួនមាន១៩គ្រឿង។ នេះបើយោងតាមហ្វេសប៊ុកក្រសួងសាធារណការ។

ទន្ទឹមនឹងការចុះបង្ក្រាបនេះមន្ត្រីក៏បានធ្វើការបន្តចុះអប់រំរថយន្តដឹកខ្សាច់ដើម្បីរឹតបន្តឹងការដឹកជញ្ជូនលើសកម្រិតកំណត់បានចំនួន១៤គ្រឿងផងដែរ៕